Hydrocortisone + Fradiomycin sulfate + Dibucaine hydrochloride + Esculoside

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំសុលតាមទ្វារធំ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយរោគសញ្ញាផ្សេងៗនៃជំងឺឫសដូងបាត (Hemorrhoid និង Anal fissure) រួមមាន អាការៈហូរឈាម ឈឺចាប់ ហើម និង រមាស់។

      ករណីថ្នាំលាប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - កាត់បន្ថយរោគសញ្ញាផ្សេងៗនៃជំងឺឫសដូងបាត (Hemorrhoid និង Anal fissure) រួមមាន អាការៈហូរឈាម ឈឺចាប់ ហើម និង រមាស់

      - អាការៈកន្ទួលរមាស់និងរលាកស្បែកនៅជុំវិញទ្វារធំ។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំសុលតាមទ្វារធំ:

      ក្នុងឱសថនេះ1គ្រាប់ រួមមាន:

      ・Hydrocortisone 5mg

      ・Fradiomycin sulfate 7.1mg

      ・Dibucaine hydrochloride 5mg

      ・Esculoside 10mg

      មនុស្សពេញវ័យ:ប្រើ1ដង1គ្រាប់ 1ថ្ងៃ1~3ដង សុលតាមទ្វារធំ។

      ករណីថ្នាំលាប:

      ក្នុងឱសថនេះ1g រួមមាន:

      ・Hydrocortisone 5mg

      ・Fradiomycin sulfate 7.1mg

      ・Dibucaine hydrochloride 5mg

      ・Esculoside 10mg

      ជាទូទៅ ប្រើ1ថ្ងៃ1~3ដង ច្របាច់ចូលឬលាបនៅកន្លែងដែលមានអាការៈ ក្នុងបរិមាណសមស្រប។

    • ហាមប្រើ

      ករណីថ្នាំសុលតាមទ្វារធំ:

      ・អ្នកដែលមានជំងឺឆ្លងប្រភេទរបេងឬដោយសារវីរុសនៅផ្នែកណាមួយនៃរាងកាយ។

      ・អ្នកដែលមានជំងឺឆ្លងមេរោគផ្សិតនៅផ្នែកណាមួយនៃរាងកាយ (ជំងឺCandidiasis ជំងឺDermatophytosisឬRingworm)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថដូចខាងក្រោម៖ ឱសថប្រឆាំងបាក់តេរីប្រភេទអាមីណូគ្លីកូសាយ(Aminoglycoside antibiotics) (ដូចជា Fradiomycin, Streptomycin, Kanamycin, Gentamicin ជាដើម) ឱសថBacitracin ឱសថHydrocortisone ឱសថDibucaine hydrochloride និង ឱសថEsculoside។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថDesmopressin acetate hydrate។

      ករណីថ្នាំលាប:

      ・អ្នកដែលមានជំងឺឆ្លងប្រភេទរបេងឬដោយសារវីរុសនៅផ្នែកណាមួយនៃរាងកាយ។

      ・អ្នកដែលមានជំងឺឆ្លងមេរោគផ្សិតនៅផ្នែកណាមួយនៃរាងកាយ (ជំងឺCandidiasis ជំងឺDermatophytosisឬRingworm)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថដូចខាងក្រោម៖ ឱសថប្រឆាំងបាក់តេរីប្រភេទអាមីណូគ្លីកូសាយ(Aminoglycoside antibiotics) (ដូចជា Fradiomycin, Streptomycin, Kanamycin, Gentamicin ជាដើម) ឱសថBacitracin ឱសថHydrocortisone ឱសថDibucaine hydrochloride និង ឱសថEsculoside។

    • ផលរំខាន

      ជំងឺឆ្លងនៅលើស្បែក ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・គួរប្រើរយៈពេល1សប្ដាហ៍។

    • សកម្មភាពឱសថ

      ប្រើប្រាស់ប្រសិទ្ធិភាពនៃការបំបាត់ការរលាករបស់ឱសថស្តេរ៉ូអ៊ីតជាចម្បង ដោយឱសថមួយចំនួន រួមមានសារធាតុដែលអាចបង្ការការឆ្លងមេរោគឬសារធាតុដែលធ្វើអោយស្ពឹកនៅកន្លែងមានរបួស។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp