Hydrocortisone butyrate propionate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖ - ជំងឺស្បែកដែលមានឡើងកន្ទួលរមាស់ឬរលាក - ជំងឺស្បែកPsoriasis - ជំងឺពងខ្ទុះលើបាតដៃនិងបាតជើង(Palmoplantar pustulosis) - ជំងឺប្រភេទរមាស់ស្បែក (រួមទាំង កន្ទាលត្រអាក) - សត្វល្អិតខាំ - ជំងឺស្បែកLichen planus (ឬ Lichen ruber planus) - ជំងឹអេរីតេម៉ាតូសលើស្បែក(Discoid lupus erythematosus)លក្ខណៈរ៉ាំរ៉ៃ។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលាប (0.1%): ប្រើ1ថ្ងៃ1~ច្រើនដង ក្នុងបរិមាណសមស្រប លាបលើកន្លែងដែលមានបញ្ហា។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ・អ្នកដែលកំពុងមានជំងឺរលាកត្រចៀកផ្នែកខាងក្រៅដែលមានកន្ទួលរមាស់ និង មានធ្លុះក្រដាសត្រចៀក ・អ្នកដែលកំពុងមានអាការៈដំបៅលើស្បែក(លើកលែងជំងឺBehcet's disease) ឬ រលាកស្បែកស្រទាប់ជ្រៅចាប់ពីកម្រិតទី2ឡើងទៅដោយសារកម្ដៅឬធាតុត្រជាក់។ ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។ ・អ្នកដែលកំពុងមានជំងឺឆ្លងនៅស្បែកដោយសារបាក់តេរី ឬ ពពួកមេរោគផ្សិត ឬ ពពួកSpirochaeta ឬ ពពួកវីរុស ឬ ពពួកប៉ារ៉ាស៊ីតឬសត្វលិ្អត(Scabies, Pthirus pubis ជាដើម)។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
