Hydrocortisone acetate + Fradiomycin sulfate + Diphenhydramine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក
- ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ
- ជំងឺដែលមានរោគសញ្ញាជ្រាបទឹករងៃ ការរលាត់និងក្រមរ ឬ ជំងឺដែលរួមមានការឆ្លងមេរោគស្របពេលគ្នា ដូចខាងក្រោម: ជំងឺប្រភេទរលាកស្បែក(រួមទាំងរលាកស្បែកដោយវិទ្យុសកម្ម រលាកស្បែកដោយសារពន្លឺព្រះអាទិត្យ ជាដើម) ជំងឺរមាស់ស្បែក(ប្រដាប់ភេទនិងទ្វារធំ) ជំងឺប្រភេទកន្ទួលរមាស់(រួមទាំងជំងឺStrophlus) ជំងឺពងខ្ទុះនៅបាតដៃនិងជើង(Palmoplantar pustulosis)។
-
កម្រិតប្រើប្រាស់
ថ្នាំលាប:
ជាទូទៅ ក្នុងឱសថ 1g រួមមាន សារធាតុHydrocortisone acetate 10.0mg, សារធាតុFradiomycin sulfate 3.5mg, និង សារធាតុDiphenhydramine hydrochloride 1.0mg។
ជាទូទៅ ប្រើ1ថ្ងៃ1~ច្រើនដង ក្នុងបរិមាណសមស្រប ដោយលាបឬឈ្លីនៅកន្លែងមានអាការៈ ឬ លាបនៅលើស្បៃរួចគ្របពីលើកន្លែងមានអាការៈ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលកំពុងកើតមានជំងឺឆ្លងនៅស្បែកដោយសារបាក់តេរីដែលស៊ាំនឹងឬមិនទទួលឥទ្ធិពលពីឱសថFradiomycin។
・អ្នកដែលកំពុងមានជំងឺរបេងស្បែក ជំងឺរើមសាមញ្ញ(Herpes simplex) ជំងឺអុតស្វាយ(Varicella) ជំងឺរើមហ្សូស្ទើ(Herpes zoster) ឬ ជំងឺVaccinia។
・អ្នកដែលកំពុងមានជំងឺឆ្លងមេរោគផ្សិត (ជំងឺTinea ជំងឺCandidiasis ជាដើម)។
・អ្នកដែលកំពុងមានជំងឺរលាកត្រចៀកផ្នែកខាងក្រៅដែលមានកន្ទួលរមាស់ និង មានធ្លុះក្រដាសត្រចៀក។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថដូចខាងក្រោម៖ ឱសថប្រឆាំងបាក់តេរីប្រភេទអាមីណូគ្លីកូសាយ(Aminoglycoside antibiotics) (ដូចជា Fradiomycin, Streptomycin, Kanamycin, Gentamicin ជាដើម) ឱសថBacitracin។
・អ្នកដែលកំពុងមានអាការៈដំបៅលើស្បែក(លើកលែងជំងឺBehcet's disease) ឬ រលាកស្បែកស្រទាប់ជ្រៅចាប់ពីកម្រិតទី2ឡើងទៅដោយសារកម្ដៅឬធាតុត្រជាក់។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp