Hydrocortisone acetate

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈរលាកនៅផ្នែកខាងក្រៅនិងខាងមុខនៃភ្នែក (ជំងឺរលាកត្របកភ្នែក ជំងឺរលាកផ្នែកសនៃភ្នែក(Conjunctivitis) ជំងឺរលាកកញ្ចក់ភ្នែក(Keratitis) ជំងឺScleritis ជំងឺEpiscleritis ជំងឺAnterior uveitis អាការៈក្រោយពេលវះកាត់ ជាដើម)។

    • កម្រិតប្រើប្រាស់

      ថ្នាំបន្តក់ភ្នែក (0.5%):

      ជាទូទៅ ប្រើ1ដង1~2តំណក់ 1ថ្ងៃច្រើនដង បន្តក់ក្នុងភ្នែក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ ត្រូវក្រឡុកដបមុននឹងប្រើ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺអោយបានដិតដល់ ៖

      ・អ្នកដែលមានជំងឺដំបៅនៅកញ្ចក់ភ្នែក(Cornea ulcer)។

      ・អ្នកដែលមានជំងឺភ្នែកបង្កឡើងដោយវីរុស មេរោគផ្សិតឬមេរោគរបេង ឬ ជំងឺភ្នែកមានខ្ទុះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp