Hydralazine hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ

      - អាការៈលើសសម្ពាធឈាមដោយសារជំងឺនៃបណ្ដុំរោគសញ្ញាលើសសម្ពាធឈាមនៅពេលមានផ្ទៃពោះ(Pregnancy-induced hypertension)។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈលើសសម្ពាធឈាមកើនឡើងខ្ពស់ខ្លាំងភ្លាមៗ (រោគសញ្ញាEclampsia រោគសញ្ញាខួរក្បាលដោយសារសម្ពាធឈាមកើនឡើងខ្ពស់ ។ល។)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ30~40mg បែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនកម្រិតប្រើប្រាស់ ទៅតាមបម្រែបម្រួលនៃសម្ពាធឈាម។ កម្រិតប្រើជាប្រចាំគឺ 1ដង20~50mg ឬ 1ថ្ងៃ30~200mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ដង20mg ចាក់ក្នុងសាច់ដុំឬចាក់តាមសរសៃវ៉ែនយឺតៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺបេះដូងលក្ខណៈខ្វះឈាមផ្គត់ផ្គង់ក្នុងបេះដូង (Ischemic heart disease)។

      ・អ្នកដែលមានជំងឺខ្សោយមុខងារបេះដូង ដោយសារប្រឹសបេះដូងនៅសរសៃអាកទែធំរួមតូចចង្អៀត(Aortic stenosis) ឬ ប្រឹសចេញពីថតឆ្វេងខាងលើនៃបេះដូងរួមតូចចង្អៀត(Mitral stenosis)ឬចំហមិនគ្រប់គ្រាន់ (ជំងឺHypertrophic cardiomyopathy ជំងឺConstrictive pericarditis ជំងឺCardiac tamponade ជាដើម)។

      ・អ្នកដែលមានរោគសញ្ញាជីពចរដើរញាប់ហួសហេតុ ឬ រោគសញ្ញាខ្សោយមុខងារបេះដូងដោយសារការច្របាច់បេះដូងហួសហេតុ(រោគសញ្ញានៃការពុលអរម៉ូនក្រពេញទីរ៉ូអ៊ីត(Thyrotoxicosis) ជាដើម)។

      ・អ្នកដែលមានជំងឺខ្សោយមុខងារថតខាងស្ដាំនៃបេះដូងដោយសារជំងឺលើសសម្ពាធឈាមក្នុងអាកទែរសួត។

      ・អ្នកដែលមានជំងឺរបកភ្នាសនៃសរសៃអាកទែធំ (Aortic dissection)។

      ・អ្នកដែលស្ថិតក្នុងដំណាក់កាលស្រួចស្រាវនៃរោគសញ្ញាហូរឈាមក្នុងក្បាល។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ជីពចរលោតញាប់ ឈឺក្បាល វិលមុខ ហើម រោគសញ្ញាស្រដៀងនឹងជំងឺSLE(Systemic lupus erythematosus) ក្ដៅខ្លួន។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះបង្កើនចរន្តឈាមទៅដល់តម្រងនោម ដូច្នេះ អាចប្រើចំពោះអ្នកជំងឺដែលមានមុខងារតម្រងនោមចុះខ្សោយផងដែរ។

      ・ចំពោះអ្នកដែលមានជំងឺទាក់ទងនឹងសរសៃឈាមអាកទែរបេះដូង អាចធ្វើអោយកើតមានអាការៈត្បៀតសរសៃឈាមបេះដូង។

      ・ផលរំខានជារោគសញ្ញាស្រដៀងនឹងជំងឺSLE អាចកើតឡើងក្នុងករណីប្រើឱសថនេះក្នុងកម្រិតខ្ពស់ប៉ុណ្ណោះ

      ហាមប្រើចំពោះអ្នកដែលមានជំងឺខ្សោយបេះដូង(Heart failure) ឬ ជំងឺត្បៀតឬស្ទះសរសៃឈាមក្នុងបេះដូង(Ischemic heart disease)។

    • សកម្មភាពឱសថ

      មានសកម្មភាពដោយផ្ទាល់ទៅលើសាច់ដុំរលោងនៃសរសៃឈាមអាកទែរតូចៗ ដោយពង្រីកសរសៃឈាមទាំងនោះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp