Human serum albumin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- រោគសញ្ញានៃអាល់ប៊ុយមីនក្នុងឈាមធ្លាក់ចុះទាប ដោយសារការបាត់បង់អាល់ប៊ុយមីន(ការរលាកភ្លើង ជំងឺតម្រងនោមNephrotic syndrome ជាដើម) ឬ ដោយសារការសំយោគអាល់ប៊ុយមីនថយចុះ(ជំងឺក្រិនថ្លើម ជាដើម)។
- អាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារការបាត់បង់ឈាមច្រើន(Hemorrhagic shock)។
-
កម្រិតប្រើប្រាស់
សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ក្ដៅខ្លួន មុខក្រហម កន្ទាលត្រអាក រងាញាក់ ឈឺចង្កេះ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះ កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ដោយសារឱសថនេះផលិតឡើងពីឈាម ទោះជាវាទទួលបានការកម្ចាត់និងត្រួតពិនិត្យមេរោគនៃជំងឺឆ្លងរួចរាល់ក៏ដោយ ក៏អ្នកជំងឺនៅតែអាចនឹងប្រឈមមុខនឹងការកើតជំងឺឆ្លងដោយចៃដន្យ។
-
សកម្មភាពឱសថ
ឱសថនេះមានផ្ទុកសារធាតុអាល់ប៊ុយមីន(Albumin)ក្នុងកំហាប់ខ្ពស់។ កំហាប់អាល់ប៊ុយមីនមានតួនាទីទប់ស្កាត់ការជ្រាបចេញនៃជាតិទឹកក្នុងឈាមចេញពីសរសៃឈាម ដើម្បីអាចរក្សាដំណើរការនៃប្រព័ន្ធចរន្តឈាមអោយមានលក្ខណៈប្រក្រតី។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp