Human normal immunoglobulin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺគ្មានGamma globulinក្នុងឈាមឬឬមានក្នុងកម្រិតទាប។

      - បង្ការឬកាត់បន្ថយរោគសញ្ញានៃជំងឺបណ្ដាលមកពីវីវុសដូចខាងក្រោម៖ ជំងឺកញ្ជ្រឹល ជំងឺរលាកថ្លើមប្រភេទA ជំងឺស្វិតដៃជើង(Polio)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីជំងឺគ្មានGamma globulinក្នុងឈាមឬឬមានក្នុងកម្រិតទាប:

      ប្រើ1ខែ1ដង 100~300mg/kg ចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

      ・ករណីបង្ការឬកាត់បន្ថយរោគសញ្ញានៃជំងឺកញ្ជ្រឹល ជំងឺរលាកថ្លើមប្រភេទA ជំងឺស្វិតដៃជើង(Polio):

      ប្រើ1ដង 15~50mg/kg ចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ក្ដៅខ្លួន ឡើងកន្ទួលក្រហម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - រងាញាក់ ចង់ក្អួត បែកញើស (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・វ៉ាក់សាំងរស់(Live vaccines)ដែលមិនបញ្ចូលតាមមាត់ - អាចធ្វើអោយវ៉ាក់សាំងរស់បាត់បង់ប្រសិទ្ធិភាពបង្ការជំងឺ ដូច្នេះ គួរចាក់វ៉ាក់សាំងរស់នៅក្រោយពេលប្រើប្រាស់ឱសថនេះរយៈពេលយ៉ាងហោចណាស់3ខែ។ ម្យ៉ាងទៀត ប្រសិនបើប្រើប្រាស់ឱសថនេះក្នុងអំឡុងពេល2សប្ដាហ៍បន្ទាប់ពីការប្រើវ៉ាក់សាំងរស់ ត្រូវទទួលវ៉ាក់សាំងរស់នោះម្ដងទៀតនៅក្រោយពេលប្រើប្រាស់ឱសថនេះរយៈពេលយ៉ាងហោចណាស់3ខែ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ដោយសារឱសថនេះផលិតឡើងពីឈាម ទោះជាវាទទួលបានការកម្ចាត់និងត្រួតពិនិត្យមេរោគនៃជំងឺឆ្លងរួចរាល់ក៏ដោយ ក៏អ្នកជំងឺនៅតែអាចនឹងប្រឈមមុខនឹងការកើតជំងឺឆ្លងដោយចៃដន្យ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពបំពេញសារធាតុGamma globulinនៅក្នុងឈាម ដើម្បីបង្កើនសមត្ថភាពនៃប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ វាមានប្រសិទ្ធិភាពភ្ញោចសកម្មភាពរបស់អង់ទីករដើម្បីទប់ទល់នឹងមេរោគ និង ជម្រុញសកម្មភាពចាប់ស៊ីមេរោគរបស់កោសិកាPhagocyte។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp