Human menopausal gonadotropin = HMG
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការជម្រុញអោយមានការបញ្ចេញមេជីវិតញី នៅក្នុងជំងឹដូចខាងក្រោម (លើកលែងជំងឺកើតមានកន្សោមមេជីវិតញីច្រើនក្នុងអូវែរ (Polycystic ovarian syndrome, PCOS))៖ - ជំងឺរាំងរដូវ ដោយសារបញ្ហានៅផ្នែកDiencephalonនៃខួរក្បាល(ផ្នែកHypothalamus) - ជំងឹរាំងរដូវ ដោយសារបញ្ហានៅក្រពេញPituitary។ ឱសថនេះត្រូវបានប្រើចំពោះជំងឹគ្មានកូនរបស់ស្ត្រីដែលបណ្ដាលមកពីការចុះខ្សោយនៃប្រព័ន្ធពីផ្នែកHypothalamusទៅក្រពេញPituitary ហើយស្ត្រីមានរោគសញ្ញារាំងរដូវ រដូវឆាប់មកខុសប្រក្រតី ឬ បញ្ហាទាក់ទងនឹងវដ្ដរដូវ ដោយការបញ្ចេញអរម៉ូនGonadotropinទៅក្នុងទឹកនោមមានកម្រិតធម្មតាឬទាបជាងនោះ ហើយស្ត្រីមិនមានភាពខុសប្រក្រតីនៅសរីរាង្គបញ្ចេញក្នុងផ្សេងទៀតឡើយ(ក្រពេញអាដ្រេណាល់ ក្រពេញទីរ៉ូអ៊ីតជាដើម)។ 
- 
                    កម្រិតប្រើប្រាស់សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។ 
- 
                    ហាមប្រើ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកដែលបណ្ដាលមកពីអរម៉ូនអេស្ត្រូជេន (ដូចជា ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial cancer))។ ・អ្នកដែលមានជំងឺមហារីកក្រពេញអូវែរ ឬ អ្នកដែលមានជំងឺក្រពេញអូវែររីកធំមិនមែនដោយសារជំងឺកើតមានកន្សោមមេជីវិតញីច្រើនក្នុងអូវែរ (Polycystic ovarian syndrome, PCOS) ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។ ・អ្នកដែលមានជំងឺរាំងរដូវកម្រិតទី2 និង មិនមានបំណងយកកូន។ ・អ្នកដែលមានជំងឺកើតមានកន្សោមមេជីវិតញីច្រើនក្នុងអូវែរ (Polycystic ovarian syndrome, PCOS)។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
