Human chorionic gonadotrophin = HCG
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺមិនអាចបញ្ចេញស៊ុតនៃមេជីវិតញី (ជំងឺរាំងរដូវ ជំងឺវដ្តរដូវខុសប្រក្រតីដោយសារមិនមានការបញ្ចេញស៊ុត ជំងឺគ្មានកូន)
- ជំងឺធ្លាក់ឈាមពីស្បូនដោយសារអតុល្យភាពអរម៉ូន
- ជំងឺខ្សោយមុខងារអង្គលឿង
- ជំងឺមិនធ្លាក់ពងស្វាស (ជំងឺUndescended testicle ឬ Cryptorchidism)
- ជំងឺគ្មានកូនសម្រាប់បុរសដោយសារខ្សោយមុខងារផលិតមេជីវិតឈ្មោល
- ជំងឺខ្សោយមុខងារក្រពេញភេទបុរសដោយសារបញ្ហាក្រពេញPituitary gland ឬ ដោយសារអរម៉ូនGonadotropinមានកម្រិតទាប
- ជំងឺក្រពេញវ័យ
- អាការៈឬជំងឺរលូតកូននៅដំណាក់កាលដំបូងនៃការមានផ្ទៃពោះ
- ប្រើនៅក្នុងការធ្វើតេស្តមុខងាររបស់ពងស្វាសឬក្រពេញអូវែរ។
-
កម្រិតប្រើប្រាស់
សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកដែលទាក់ទងនឹងអរម៉ូនបុរសអាន់ដ្រូជេន(Androgen)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទអរម៉ូនភ្ញោចក្រពេញភេទ។
・អ្នកដែលមានជំងឺឆាប់ពេញវ័យខុសប្រក្រតី (Precocious puberty)។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម វិលមុខ ឈឺក្បាល គេងមិនលក់ ធ្លាក់ទឹកចិត្ត សម្លេងស្អក ដុះរោមច្រើន ឡើងដោះ អាការៈនៃការឆាប់ពេញវ័យ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ថប់ទ្រូង មុខក្រហម ពិបាកដកដង្ហើម (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))
- ឈឺផ្នែកខាងក្រោមនៃពោះ ទឹកដក់ក្នុងពោះឬទ្រូង (រោគសញ្ញានៃការភ្ញោចក្រពេញអូវែរហួសហេតុ(Ovarian hyperstimulation syndrome))
- ហើម ឈឺនិងស្ពឹកជើង ដង្ហក់ ឈឺទ្រូង ឈឺក្បាល មើលមិនសូវច្បាស់ភ្លាមៗ ពិបាកដកដង្ហើម (ជំងឺកំណកឈាម(Thrombosis) ស្ទះសរសៃឈាមក្នុងខួរក្បាល ជាដើម)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រភេទHuman Menopausal Gonadotropin - អាចធ្វើអោយកើតមានផលរំខានដោយសារការភ្ញោចក្រពេញអូវែរហួសហេតុ។
-
សកម្មភាពឱសថ
ឱសថនេះមានទម្រង់ដូចទៅនឹងអរម៉ូនភ្ញោចក្រពេញភេទនៅក្នុងរាងកាយមនុស្ស ដោយមានសកម្មភាពដូចខាងក្រោម ៖
- សកម្មភាពដូចទៅនឹងអរម៉ូនLH និង FSH
- ជម្រុញការលូតលាស់នៃកោសិកាLeydigនៅក្នុងក្រពេញភេទបុរស ដើម្បីបង្កើនការផលិតនិងការបញ្ចេញអរម៉ូនបុរស ព្រមទាំងបង្កើនសមត្ថភាពផលិតមេជីវិតឈ្មោល
- ជម្រុញការបញ្ចេញស៊ុតនៃមេជីវិតញី និង ការកកើតអង្គលឿង ព្រមទាំងបង្កើនការផលិតអរម៉ូនស្ត្រីប្រូជេស្តេរ៉ូន(Progesterone)
- កាត់បន្ថយសកម្មភាពនៃប្រព័ន្ធភាពស៊ាំរបស់ម្ដាយចំពោះទារកក្នុងផ្ទៃ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp