Human anti-tetanus immunoglobulin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការបង្ការឬកាត់បន្ថយរោគសញ្ញានៃជំងឺតេតាណូស(Tetanus)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីបង្ការជំងឺតេតាណូស(Tetanus):
ប្រើនៅរយៈពេលដំបូងក្នុងដំណាក់កាលសម្ងំ(Latent period)នៃជំងឺតេតាណូស ប្រើ250ខ្នាតអន្តរជាតិ ចាក់ក្នុងសាច់ដុំ។
・ករណីព្យាបាលជំងឺតេតាណូស(Tetanus):
ប្រើនៅក្រោយពេលចេញរោគសញ្ញានៃជំងឺតេតាណូស ដើម្បីកាត់បន្ថយរោគសញ្ញាទាំងនោះ។ ប្រើ5000ខ្នាតអន្តរជាតិឬច្រើនជាងនេះ ចាក់ក្នុងសាច់ដុំ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ផលរំខានរួមមាន ក្ដៅខ្លួន ឡើងកន្ទួលក្រហម ហើមឬឈឺឬរឹងនៅកន្លែងចាក់។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- រងាញាក់ ចង់ក្អួត បែកញើស (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・វ៉ាក់សាំងរស់(Live vaccines)ដែលមិនបញ្ចូលតាមមាត់ - អាចធ្វើអោយវ៉ាក់សាំងរស់បាត់បង់ប្រសិទ្ធិភាពបង្ការជំងឺ ដូច្នេះ គួរចាក់វ៉ាក់សាំងរស់នៅក្រោយពេលប្រើប្រាស់ឱសថនេះរយៈពេលយ៉ាងហោចណាស់3ខែ។ ម្យ៉ាងទៀត ប្រសិនបើប្រើប្រាស់ឱសថនេះក្នុងអំឡុងពេល2សប្ដាហ៍បន្ទាប់ពីការប្រើវ៉ាក់សាំងរស់ ត្រូវទទួលវ៉ាក់សាំងរស់នោះម្ដងទៀតនៅក្រោយពេលប្រើប្រាស់ឱសថនេះរយៈពេលយ៉ាងហោចណាស់3ខែ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ដោយសារឱសថនេះផលិតឡើងពីឈាម ទោះជាវាទទួលបានការកម្ចាត់និងត្រួតពិនិត្យមេរោគនៃជំងឺឆ្លងរួចរាល់ក៏ដោយ ក៏អ្នកជំងឺនៅតែអាចនឹងប្រឈមមុខនឹងការកើតជំងឺឆ្លងដោយចៃដន្យ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងជាតិពុល(Toxin)នៃបាក់តេរីតេតាណូសដើម្បីបន្សាបសកម្មភាពរបស់ជាតិពុលទាំងនោះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp