Human anti-HBs immunoglobulin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - បង្ការការកើតមានជំងឺរលាកថ្លើមប្រភេទB ក្រោយពេលជួបឧបទ្ទវហេតុប៉ះពាល់ឈាមដែលមានផ្ទុកអង់ទីសែនHBs។

      - បង្ការជំងឺរលាកថ្លើមប្រភេទBចំពោះទារកទើបកើត (ជាគោលការណ៍ ត្រូវប្រើរួមជាមួយវ៉ាក់សាំងAdsorbed hepatitis B vaccine)។

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានផ្ទុកអង់ទីសែនHBs (ប៉ុន្តែ ប្រសិនបើត្រូវប្រើប្រាស់ឱសថនេះចំពោះទារកទើបកើត មិនចាំបាច់ត្រូវរង់ចាំលទ្ធផលនៃការពិនិត្យHBsនោះទេ។)

    • ផលរំខាន

      ផលរំខានរួមមាន ក្ដៅខ្លួន ទឹកមុខស្លេកស្លាំង ឈឺឬរឹងនៅកន្លែងចាក់ ឡើងកន្ទួលក្រហម ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - រងាញាក់ ចង់ក្អួត បែកញើស ឈឺចង្កេះ (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・វ៉ាក់សាំងរស់(Live vaccines)ដែលមិនបញ្ចូលតាមមាត់ - អាចធ្វើអោយវ៉ាក់សាំងរស់បាត់បង់ប្រសិទ្ធិភាពបង្ការជំងឺ ដូច្នេះ គួរចាក់វ៉ាក់សាំងរស់នៅក្រោយពេលប្រើប្រាស់ឱសថនេះរយៈពេលយ៉ាងហោចណាស់3ខែ។ ម្យ៉ាងទៀត ប្រសិនបើប្រើប្រាស់ឱសថនេះក្នុងអំឡុងពេល2សប្ដាហ៍បន្ទាប់ពីការប្រើវ៉ាក់សាំងរស់ ត្រូវទទួលវ៉ាក់សាំងរស់នោះម្ដងទៀតនៅក្រោយពេលប្រើប្រាស់ឱសថនេះរយៈពេលយ៉ាងហោចណាស់3ខែ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ដោយសារឱសថនេះផលិតឡើងពីឈាម ទោះជាវាទទួលបានការកម្ចាត់និងត្រួតពិនិត្យមេរោគនៃជំងឺឆ្លងរួចរាល់ក៏ដោយ ក៏អ្នកជំងឺនៅតែអាចនឹងប្រឈមមុខនឹងការកើតជំងឺឆ្លងដោយចៃដន្យ។

    • សកម្មភាពឱសថ

      ឱសថនេះមានផ្ទុកអង់ទីករHBsក្នុងកំហាប់ខ្ពស់ ដែលមានប្រសិទ្ធិភាពប្រឆាំងនឹងវីរុសរលាកថ្លើមប្រភេទB។ វីរុសរលាកថ្លើមប្រភេទBដែលចូលទៅក្នុងឈាមនឹងធ្វើដំណើរចូលទៅក្នុងកោសិកាថ្លើមដើម្បីបង្កើនចំនួនវីរុស។ ឱសថនេះមានប្រសិទ្ធិភាពកម្ចាត់វីរុសទាំងនោះនៅក្នុងឈាមមុនពេលវីរុសចូលដល់ថ្លើម តាមរយៈប្រតិកម្មរវាងអង់ទីករនិងHBs។ ប្រសិនបើវីរុសចូលដល់ក្នុងថ្លើមហើយ ឱសថនេះមិនមានប្រសិទ្ធិភាពទប់ស្កាត់ការកើតជំងឺរលាកថ្លើមប្រភេទBនោះទេ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp