Human activated protein C

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដែលបង្កដោយការខ្វះប្រូតេអ៊ីនCពីកំណើត(Protein C deficiency) ដូចខាងក្រោម៖

      - ជំងឺស្ទះកំណកឈាមក្នុងសរសៃវ៉ែននៅផ្នែកជ្រៅនៃរាងកាយ(Deep vein thrombosis, DVT)

      - ជំងឺស្ទះកំណកឈាមក្នុងសួតលក្ខណៈស្រួចស្រាវ(Acute pulmonary thromboembolism)

      - ជំងឺPurpura fulminans។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីប្រើចំពោះជំងឺស្ទះកំណកឈាមក្នុងសរសៃវ៉ែននៅផ្នែកជ្រៅនៃរាងកាយ(Deep vein thrombosis, DVT) និង ជំងឺស្ទះកំណកឈាមក្នុងសួតលក្ខណៈស្រួចស្រាវ(Acute pulmonary thromboembolism):

      ប្រើដោយលាយឱសថនេះជាមួយទឹកសម្រាប់លាយថ្នាំចាក់ដែលភ្ជាប់មកជាមួយ។ ជាទូទៅ ប្រើឱសថនេះក្នុងកម្រិត 1ថ្ងៃ200~300ខ្នាត/kgនៃទម្ងន់របស់អ្នកជំងឺ ដោយលាយនៅក្នុងសេរ៉ូម (សេរ៉ូមគ្លុយកូស5% សេរ៉ូមប្រៃ(Saline) សេរ៉ូមអេឡិចត្រូឡាយជាដើម) រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនរយៈពេល24ម៉ោង។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។ ជាគោលការណ៍ ប្រសិនបើរោគសញ្ញានៅមិនល្អប្រសើរឡើងក្រោយប្រើឱសថនេះរយៈពេល6ថ្ងៃហើយ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។

      ・ករណីប្រើចំពោះជំងឺPurpura fulminans:

      ប្រើដោយលាយឱសថនេះជាមួយទឹកសម្រាប់លាយថ្នាំចាក់ដែលភ្ជាប់មកជាមួយ។

      - នៅថ្ងៃទី1: ប្រើក្នុងកម្រិត 100ខ្នាត/kgនៃទម្ងន់របស់អ្នកជំងឺ ដោយចាក់ក្នុងសរសៃវ៉ែនយឺតៗ។ បន្ទាប់ពីនោះ ប្រើឱសថនេះក្នុងកម្រិត 600~800ខ្នាត/kgនៃទម្ងន់របស់អ្នកជំងឺ ដោយលាយនៅក្នុងសេរ៉ូម (សេរ៉ូមគ្លុយកូស5% សេរ៉ូមប្រៃ(Saline) សេរ៉ូមអេឡិចត្រូឡាយជាដើម) រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនរយៈពេល24ម៉ោង។

      - ចាប់ពីថ្ងៃទី2ទៅ: ប្រើឱសថនេះក្នុងកម្រិត 1ថ្ងៃ600~900ខ្នាត/kgនៃទម្ងន់របស់អ្នកជំងឺ ដោយលាយនៅក្នុងសេរ៉ូម (សេរ៉ូមគ្លុយកូស5% សេរ៉ូមប្រៃ(Saline) សេរ៉ូមអេឡិចត្រូឡាយជាដើម) រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនរយៈពេល24ម៉ោង។ ជាគោលការណ៍ ប្រសិនបើរោគសញ្ញានៅមិនល្អប្រសើរឡើងក្រោយប្រើឱសថនេះរយៈពេល6ថ្ងៃហើយ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp