Histamine dihydrochloride + Human immunoglobulin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺហឺត(Bronchial asthma)

      - ជំងឺរលាកច្រមុះលក្ខណៈរោគប្រតិកម្ម

      - ជំងឺរលាកច្រមុះទាក់ទងនឹងសរសៃប្រសាទអូតូណូមិច(Vasomotor rhinitis)

      - ជំងឺស្បែកលក្ខណៈរោគសប្រតិកម្ម(កន្ទាលត្រអាក កន្ទួលរមាស់រ៉ាំរ៉ៃ រលាកស្បែកអាតូភី(Atopic dermatitis))។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ក្នុងឱសថនេះ1ដង រួមមាន:Histamine dihydrochloride 0.15μg និង Human immunoglobulin 12mg។ ប្រើដោយលាយឱសថនេះ1ដបជាមួយទឹកសម្រាប់លាយថ្នាំចាក់បរិមាណ1.5mL ដើម្បីចាក់ក្រោមស្បែក។

      ・ករណីជំងឺហឺត(Bronchial asthma):

      - មនុស្សពេញវ័យ:ប្រើ1ដង1ដប ចាក់ក្រោមស្បែក 1សប្ដាហ៍1~2ដង។ បន្តប្រើចំនួន6ដង (1វដ្ត)។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចអនុវត្ត1វដ្តទៀត ដោយអាចបង្កើនកម្រិតប្រើក្នុង1ដងដល់3ដបជាអតិបរមា។ ក្រោយពេលបង្ហាញប្រសិទ្ធិភាព អាចប្រើជាប្រចាំ 1ដងរៀងរាល់3~4ខែ ដើម្បីរក្សាប្រសិទ្ធិភាពព្យាបាល។

      - កុមារ:ប្រើ1ដង1ដប ចាក់ក្រោមស្បែក 1សប្ដាហ៍1ដង។ បន្តប្រើចំនួន6ដង (1វដ្ត)។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចអនុវត្ត1វដ្តទៀត។ ក្រោយពេលបង្ហាញប្រសិទ្ធិភាព អាចប្រើជាប្រចាំ 1ដងរៀងរាល់3~4ខែ ដើម្បីរក្សាប្រសិទ្ធិភាពព្យាបាល។

      ・ករណីជំងឺរលាកច្រមុះលក្ខណៈរោគប្រតិកម្ម ជំងឺរលាកច្រមុះទាក់ទងនឹងសរសៃប្រសាទអូតូណូមិច(Vasomotor rhinitis) ជំងឺស្បែកលក្ខណៈរោគសប្រតិកម្ម(កន្ទាលត្រអាក កន្ទួលរមាស់រ៉ាំរ៉ៃ រលាកស្បែកអាតូភី(Atopic dermatitis)):

      - មនុស្សពេញវ័យ:ប្រើ1ដង1ដប ចាក់ក្រោមស្បែក 1សប្ដាហ៍1~2ដង។ បន្តប្រើចំនួន3ដងឬ6ដង (1វដ្ត)។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចអនុវត្ត1វដ្តទៀត ដោយអាចបង្កើនកម្រិតប្រើក្នុង1ដងដល់3ដបជាអតិបរមា។ ក្រោយពេលបង្ហាញប្រសិទ្ធិភាព អាចប្រើជាប្រចាំ 1ដងរៀងរាល់3~4ខែ ដើម្បីរក្សាប្រសិទ្ធិភាពព្យាបាល។

      - កុមារ:ប្រើ1ដង1ដប ចាក់ក្រោមស្បែក 1សប្ដាហ៍1ដង។ បន្តប្រើចំនួន3ដងឬ6ដង (1វដ្ត)។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចអនុវត្ត1វដ្តទៀត។ ក្រោយពេលបង្ហាញប្រសិទ្ធិភាព អាចប្រើជាប្រចាំ 1ដងរៀងរាល់3~4ខែ ដើម្បីរក្សាប្រសិទ្ធិភាពព្យាបាល។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានអាការៈហឺតខ្លាំងក្លា។

      ・អ្នកដែលស្ថិតក្នុងរយៈពេលជិតមករដូវខ្លាំងឬកំពុងមករដូវ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពរាងកាយទន់ខ្សោយខ្លាំង។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) ស្លេកស្លាំង សម្ពាធឈាមចុះទាប ពិបាកដកដង្ហើម រោគប្រតិកម្ម ងងុយគេង វិលមុខ ឈឺក្បាល អារម្មណ៍ក្ដៅ បេះដូងលោតញាប់ ចង់ក្អួត ក្អួត ឈឺពោះ ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ជាសារធាតុនៃប្រព័ន្ធភាពស៊ាំបានមកពីឈាម(Human immunoglobulin)។ ការបន្តប្រើឱសថនេះជាប្រចាំមួយរយៈពេល អាចបង្ហាញប្រសិទ្ធិភាពកាត់បន្ថយរោគប្រតិកម្មនៃរាងកាយប្រឆាំងនឹងអង់ទីសែន។

      ・ដោយសារឱសថនេះទទួលបានពីឈាម គេពិបាកគ្រប់គ្រងមិនអោយកើតមានជំងឺឆ្លងទាំងស្រុងនោះទេ។ ដូច្នេះ ត្រូវពន្យល់ប្រាប់អ្នកជំងឺអំពីចំណុចនេះ។

    • សកម្មភាពឱសថ

      ឱសថនេះពង្រឹងលទ្ធភាពការពាររាងកាយនៃសារធាតុហ៊ីស្តាមីនជាដើមដែលអ្នកជំងឺដែលមានរោគប្រតិកម្មខ្វះ ដោយឱសថនេះបង្កើនភាពស៊ាំទៅនឹងហ៊ីស្តាមីននៅក្នុងឈាម ធ្វើអោយរោគប្រតិកម្មរបស់អ្នកជំងឺមានលក្ខណៈធូរស្បើយជាងមុន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp