Heparinoid + Suprarenal extract + Salicylic acid

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំបាត់អាការៈនៅក្នុងជំងឺដូចខាងក្រោម៖

      - ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) (លើកលែងសន្លាក់ដែលស្ថិតនៅជ្រៅក្នុងរាងកាយ)

      - អាការៈឈឺចាប់និងហើមនៃសន្លាក់តូចៗនៅក្នុងជំងឺរលាកសន្លាក់រូម៉ាទីស (Rheumatoid arthritis)

      - ជំងឺឈឺចង្កេះទាក់ទងនឹងសាច់ដុំឬភ្នាសសាច់ដុំ

      - ជំងឺរលាកនៅជុំវិញសន្លាក់ស្មា(Shoulder periarthritis)

      - ជំងឺរលាកសរសៃភ្ជាប់សាច់ដុំនិងឆ្អឹង(Tendinitis) ឬ រលាកភ្នាសជុំវិញសរសៃភ្ជាប់សាច់ដុំនិងឆ្អឹង(Tenosynovitis)

      - ជំងឺរលាកជាលិកាជុំវិញសរសៃភ្ជាប់សាច់ដុំនិងឆ្អឹង

      - អាការៈឈឺចាប់ ហើមនិងដក់ឈាមដែលកើតមាននៅក្រោយពេលត្រូវរបួស។

    • កម្រិតប្រើប្រាស់

      ថ្នាំលាប:

      ជាទូទៅ ឱសថ 1g មានផ្ទុក សារធាតុHeparinoid 2mg សារធាតុSuprarenal extract 10mg និង សារធាតុSalicylic acid 20mg។

      ប្រើ1ថ្ងៃ1~ច្រើនដង ដោយឈ្លីនៅកន្លែងមានអាការៈក្នុងបរិមាណសមស្របឬលាបនៅលើស្បៃដើម្បីបិទនៅលើកន្លែងមានអាការៈ។ អាចអនុវត្តវិធីរុំជិទទៅតាមរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺទាក់ទងនឹងឈាមលក្ខណៈងាយហូរឈាម (ជំងឺឈាមក្រកក(Hemophilia) ជំងឺចំនួនប្លាកែតថយចុះ(Thrombocytopenia) ជំងឺស្នាមជាំស្វាយលើស្បែក(Purpura) ជាដើម)។

      ・អ្នកដែលស្ថិតក្នុងស្ថានភាពដែលអាចនឹងកើតមានបញ្ហាធ្ងន់ធ្ងរដោយសារការហូរឈាមបន្តិចបន្តួច។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុSalicylic acid(Aspirinជាដើម)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp