Heparinoid
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈរលាកសរសៃវ៉ែនដោយសារកំណកឈាម (Thrombophlebitis)
- អាការៈឈឺចាប់ និង ជំងឺប្រភេទរលាកមួយចំនួន ដែលបណ្ដាលមកពីចរន្តឈាមរត់មានបញ្ហា (អាការៈរឹងនិងឈឺចាប់ក្រោយពេលចាក់ថ្នាំ)
- រលាកស្បែកដោយសារធាតុត្រជាក់(Frostbite)
- ព្យាបាលនិងបង្កាកុំអោយស្នាមរបួសឡើងក្រាស់ឬផ្លែ
- ជំងឺគ្រើមបាតដៃ (Keratodermia tylodes palmaris progressiva, KTPP)
- ជំងឺខ្វះសារធាតុខ្លាញ់លើស្បែក(Asteatosis)
- អាការៈហើម ដក់ឈាម រលាកសរសៃកែង ឈឺសាច់ដុំ រលាកសន្លាក់ ក្រោយរងរបួសដោយការប៉ះទង្គិច(ដំណំ គ្រេច ថ្លោះ)
- អាការៈវៀចកដោយសារបញ្ហាសាច់ដុំដែលកើតចំពោះទារក។
-
កម្រិតប្រើប្រាស់
ថ្នាំលាបលើស្បែក (0.3%):
ជាទូទៅ ប្រើ1ថ្ងៃ1~ច្រើនដង លាបដោយផ្ទាល់ឬលាបលើស្បៃជាដើមរួចគ្របពីលើកន្លែងដែលមានអាការៈ។
-
ហាមប្រើ
・អ្នកដែលមានជំងឺទាក់ទងនឹងប្រព័ន្ធឈាមលក្ខណៈមានអាការៈហូរឈាម (ជំងឺឈាមក្រកក(Hemophilia) ជំងឺថយចុះចំនួនប្លាកែត(Thrombocytopenia) ជំងឺមានស្នាមជាំស្វាយលើស្បែក(Purpura) ជាដើម)។
・អ្នកដែលអាចនឹងទទួលលទ្ធផលមិនល្អធ្ងន់ធ្ងរ ប្រសិនបើមានការហូរឈាមតែបន្តិចបន្តួចក៏ដោយ។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម ស្នាមក្រហមលើស្បែក រមាស់ស្បែក រលាកស្បែក ក្រហាយស្បែក ស្នាមជាំស្វាយ ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・គួរចៀសវាងប្រើឱសថនេះនៅលើស្បែកដែលរលាត់ មានដំបៅ ឬ របួស ឬ នៅលើភ្នាសសើមដូចជាភ្នែកជាដើម។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចខាងក្រោម៖
- ទប់ស្កាត់ការបំលែងពីProthrombinទៅជាThrombin ក៏ដូចជាទប់ស្កាត់ការកកើតកំណកឈាម
- ជម្រុញការកើនឡើងនៃចរន្តឈាមរត់ និង ប្រព័ន្ធទឹករងៃ
- ទប់ស្កាត់ការភ្ជាប់នៃសារធាតុហ្វីប្រីន(Fibrin)ទៅនឹងជាលិកា ធ្វើអោយបំបាត់អាការៈរលាកនៅសន្លាក់ឬសរសៃកែងជាដើម
- បន្ថែមជាតិទឹកដល់កោសិកាស្រទាប់លើនៃស្បែក
- ទប់ស្កាត់ការកើនឡើងនៃកោសិកាដែលបង្កជាការក្រិនស្បែក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp