Heparin calcium
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ព្យាបាលជំងឺកកើតកំណកឈាមច្រើនក្នុងសរសៃឈាម (ជំងឺDisseminated intravascular coagulation syndrome, DIC)
- ទប់ស្កាត់ការកើតមានកំណកឈាមនៅពេលប្រើប្រាស់ឧបករណ៍ក្រៅរាងកាយទាក់ទងនឹងចរន្តឈាម ដូចជា ឧបករណ៍លាងឈាម ឧបករណ៍ជំនួសមុខងារបេះដូងនិងសួត(Heart-lung machine) ជាដើម។
- ទប់ស្កាត់ការកើតមានកំណកឈាមនៅពេលស៊កបំពង់Catheterទៅក្នុងសរសៃឈាម។
- ទប់ស្កាត់ការកើតមានកំណកឈាមនៅពេលធ្វើការបញ្ចូលឈាមឬការពិនិត្យឈាម។
- បង្កានិងព្យាបាលជំងឺស្ទះដោយសារកំណកឈាម (ជំងឺកើតមានកំណកឈាមនៅសរសៃឈាមវ៉ែន ជំងឺស្ទះសរសៃឈាមក្នុងបេះដូង ជំងឺស្ទះកំណកឈាមនៅក្នុងសួត ជំងឺស្ទះកំណកឈាមនៅក្នុងខួរក្បាល ជំងឺស្ទះកំណកឈាមនៅតាមសរសៃឈាមអាកទែរនៃអវៈយវៈ ការស្ទះកំណកឈាមនៅក្នុងពេលឬក្រោយពេលវះកាត់។ល។)។
-
កម្រិតប្រើប្រាស់
សូមពិនិត្យខ្លឹមសារលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។
-
ហាមប្រើ
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានអាការៈហូរឈាម (ជំងឺស្នាមជាំស្វាយលើស្បែកដោយសារការថយចុះនៃចំនួនប្លាកែត(Thrombocytopenic purpura) ជំងឺឈាមក្រកក(Hemophilia) កំពុងមករដូវ កំពុងទទួលការវះកាត់ ជំងឺដំបៅក្រពះពោះវៀន ជំងឺហូរឈាមនៅប្រព័ន្ធតម្រងនោម មានអាការៈក្អួតឈាម រលូតកូន ទើបសម្រាលកូនរួចភ្លាម កំពុងសង្ស័យថាមានហូរឈាមក្នុងក្បាល ។ល។)
・អ្នកដែលអាចកើតមានអាការៈហូរឈាម (ជំងឺមហារីកនៃសរីរាង្គខាងក្នុង ជំងឺរលាកពោះវៀនធំ ជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារបាក់តេរី(Bacterial Endocarditis) ជំងឺលើសសម្ពាធឈាមកម្រិតធ្ងន់ ជំងឺទឹកនោមផ្អែមកម្រិតធ្ងន់ ។ល។)
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។
・អ្នកដែលទើបទទួលការវះកាត់ផ្នែកប្រព័ន្ធសរសៃប្រសាទឬក្រោយទទួលការរងរបួសរួច។
・អ្នកដែលធ្លាប់មានជំងឺថយចុះចំនួនប្លាកែតដោយសារសារធាតុហិប៉ារីន(Heparin-induced thrombocytopenia, HIT)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp