Hemocoagulase
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈហូរឈាម នៅក្នុងសួត តាមច្រមុះ ក្នុងមាត់ នៅប្រដាប់ភេទ ក្នុងតម្រងនោម ពីរបួស ។ល។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
- មនុស្សពេញវ័យ:ប្រើ1ថ្ងៃ 1~2 ខ្នាត ចាក់តាមសរសៃវ៉ែនឬក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារ:ប្រើ1ថ្ងៃ 0.3~1 ខ្នាត ចាក់តាមសរសៃវ៉ែនឬក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលកំពុងប្រើប្រាស់ឱសថThrombin។
-
ផលរំខាន
ផលរំខានរួមមាន កន្ទាលត្រអាក មុខក្រហម ពិបាកដកដង្ហើម អារម្មណ៍ច្រាលក្ដៅឡើង ងងុយគេង បេះដូងលោតញាប់ ហើមបំពង់ក រឹងនៅកន្លែងចាក់ថ្នាំ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- សម្បុរខៀវស្វាយ ពិបាកដកដង្ហើម ពិបាកក្នុងទ្រូង (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))។
-
អន្តរប្រតិកម្ម
・ឱសថThrombin - អាចធ្វើអោយការកកើតកំណកឈាមកើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងផ្លាស្មីន(Plasmin) (ឱសថTranexamic acid, ឱសថEpsilon aminocaproic acid ជាដើម) - អាចធ្វើអោយការកកើតកំណកឈាមកើនឡើងករណីប្រើក្នុងកម្រិតខ្ពស់។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់អាការៈហូរឈាម ដោយមានសកម្មភាពដូចទៅនឹងសារធាតុThrombinនិងThromboplastinនៅក្នុងរាងកាយមនុស្ស។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពជម្រុញសកម្មភាពរបស់ប្លាកែតនៅក្នុងការបង្កើតជាកំណកឈាមផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp