Haloperidol decanoate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺវិកលចរឹត (Schizophrenia)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ជាទូទៅ ប្រើក្នុងកម្រិត 1ដង 50~150mg (Haloperidol) ចាក់ក្នុងសាច់ដុំ ដោយទុកគម្លាតរយៈពេល4សប្ដាហ៍រវាងការចាក់ម្ដងៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ឬសម្រួលគម្លាតនៃការចាក់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។ សម្រាប់ការចាក់នៅលើកទី1 គួរប្រើក្នុងកម្រិត10~15ដងនៃកម្រិតប្រើក្នុង1ថ្ងៃរបស់ឱសថHaloperidolទម្រង់ជាថ្នាំលេប ដោយចាប់ផ្ដើមពីកម្រិតទាបតាមដែលអាចធ្វើទៅបាន និង មិនត្រូវលើសពី100mgនោះទេ។
-
ហាមប្រើ
・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី(Coma)។
・អ្នកជំងឺដែលកំពុងស្ថិតក្រោមឥទ្ធិពលនៃឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ ដូចជាឱសថប្រភេទBarbiturates ឱសថសណ្ដំឬស្ពឹក ជាដើម។
・អ្នកដែលមានជំងឺខ្សោយមុខងារបេះដូងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺប៉ាឃីនសុន(Parkinson's disease)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទButyrophenone។
・អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថAdrenaline (លើកលែងករណីដែលត្រូវប្រើឱសថAdrenalineសម្រាប់ព្យាបាលរោគប្រតិកម្មធ្ងន់ធ្ងរAnaphylaxisជាបន្ទាន់)។
・អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថClozapine។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp