Haloperidol
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺវិកលចរឹត (Schizophrenia)
- ជំងឺស្មារតីឡើងខ្ពស់ខុសប្រក្រតី (Mania)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពី1ថ្ងៃ 0.75~2.25mg (ថ្នាំទឹក0.2%ត្រូវនឹង 0.375~1.125mL) រួចបង្កើនកម្រិតបន្តិចម្ដងៗ។ កម្រិតប្រើជាប្រចាំគឺ 1ថ្ងៃ3~6mg (ថ្នាំទឹក0.2%ត្រូវនឹង1.5~3mL)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់ (ប្រើពេលបន្ទាន់):
មនុស្សពេញវ័យ:ប្រើ1ដង5mg 1ថ្ងៃ1~2ដង ចាក់ក្នុងសាច់ដុំឬចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី(Coma)។
・អ្នកជំងឺដែលកំពុងស្ថិតក្រោមឥទ្ធិពលនៃឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ ដូចជាឱសថប្រភេទBarbiturates ឱសថសណ្ដំឬស្ពឹក ជាដើម។
・អ្នកដែលមានជំងឺខ្សោយបេះដូងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺប៉ាឃីនសុន(Parkinson's disease)
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទButyrophenone។
・អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថAdrenaline (លើកលែងករណីដែលត្រូវប្រើឱសថAdrenalineសម្រាប់ព្យាបាលរោគប្រតិកម្មធ្ងន់ធ្ងរAnaphylaxisជាបន្ទាន់)។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ផលរំខានរួមមាន បណ្ដុំរោគសញ្ញាប៉ាឃីនសុន(ញ័រដៃ សាច់ដុំរឹង) រោគសញ្ញានៃAkathisia(នៅមិនស្ងៀម ជាដើម) គេងមិនលក់ ឡើងកន្ទួលក្រហម កន្ទាលត្រអាក រមាស់ស្បែក ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ បំពង់កកន្ត្រាក់(ក្អកភ្លាមៗ) ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- រឹងសាច់ដុំ ជីពចរដើរលឿន ក្ដៅខ្លួន (Syndrome malin)
- វិលមុខ បេះដូងលោតញាប់ ដង្ហក់ (ញ័រថតក្រោមនៃបេះដូង)
- បាត់បង់ចំណង់អាហារ ចង់ក្អួត ក្អួត ទល់លាមកខ្លាំង (ជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក)
- ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺរលាយសាច់ដុំ(Rhabdomyolysis))
- មិនអាចគ្រប់គ្រងចលនាមុខនិងជុំវិញមាត់បាន (ជំងឺTardive dyskinesia)
- សាច់ដុំកន្ត្រាក់ បាត់បង់ស្មារតី ចង់ក្អួត (SIADH)
- ក្ដៅខ្លួន ឈឺបំពង់ក អស់កម្លាំង ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ស្នាមជាំស្វាយក្រោមស្បែក (រោគសញ្ញានៃការស្ទះចរន្តឈាមក្នុងសួតដោយសារកំណកឈាម ឬ ការស្ទះចរន្តឈាមនៃសរសៃឈាមវ៉ែនផ្នែកជ្រៅ)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)។
-
អន្តរប្រតិកម្ម
・ឱសថAdrenaline - អាចធ្វើអោយកើតមានលទ្ធផលផ្ទុយពីសកម្មភាពនៃAdrenaline ដោយសម្ពាធឈាមនឹងធ្លាក់ចុះទាប។ ដូច្នេះ ហាមប្រើរួមគ្នា។(លើកលែងករណីប្រើនៅក្នុងការព្យាបាលរោគប្រតិកម្មធ្ងន់ធ្ងរAnaphylaxisជាបន្ទាន់)
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ(ឱសថប្រភេទBarbiturates ឱសថសណ្ដំឬស្ពឹក ជាដើម) - អាចធ្វើអោយសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទនៃឱសថទាំងសងខាងកើនឡើង។
・គ្រឿងស្រវឹង - អាចធ្វើអោយសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទនៃឱសថទាំងសងខាងកើនឡើង។
・ឱសថLithium - អាចធ្វើអោយកើតមានផលរំខានផ្សេងៗប៉ះពាល់ដល់មុខងារបេះដូងនិងខួរក្បាល។
・ឱសថព្យាបាលជំងឺប៉ាឃីនសុនដែលមានសកម្មភាពប្រឆាំងសារធាតុអាសេទីកូលីន, ឱសថប្រភេទPhenothiazines, ឱសថព្យាបាលជំងឺបាក់ទឹកចិត្ត(Tricyclic antidepressants) - អាចធ្វើអោយផលរំខានដោយសារសកម្មភាពប្រឆាំងសារធាតុអាសេទីលកូលីន។
・ឱសថដែលមានសកម្មភាពប្រឆាំងសារធាតុដូប៉ាមីន(Metoclopramide, Sulpiride, Tiapride, Domperidone ជាដើម) - អាចធ្វើអោយកើតមានផលរំខានទាក់ទងនឹងមុខងារនៃក្រពេញបញ្ចេញក្នុងជាដើម។
・ឱសថTandospirone - អាចធ្វើអោយកើតមានផលរំខាននៃឱសថ។
・ឱសថដែលបង្កើនសកម្មភាពអង់ស៊ីមCYP3A4 (Carbamazepine, Rifampicin ជាដើម) - អាចធ្វើអោយសកម្មភាពនៃHaloperidolថយចុះ។
・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (Itraconazole ជាដើម), ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP2D6 (Quinidine, Promethazine, Chlorpromazine ជាដើម) - អាចធ្វើអោយសកម្មភាពនៃHaloperidolកើនឡើង បង្កជាផលរំខានផ្សេងៗ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង មិនអាចផ្ដុំអារម្មណ៍បាន ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពឬផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពទប់ស្កាត់ដំណើរការនៃសរសៃប្រសាទដែលភ្ញោចដោយសារធាតុដូប៉ាមីន(Dopamine) សារធាតុន័រអាដ្រេណាលីន(Noradrenaline) ជាដើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp