Guanabenz acetate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមដែលមិនបណ្ដាលមកពីជំងឺផ្សេងទៀត។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង2mg 1ថ្ងៃ2ដង។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតដល់ 1ដង4mg 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ងងុយគេង ស្ងួតក សម្ពាធឈាមចុះទាបពេលក្រោកឈរ មុខងារភេទធ្លាក់ចុះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ដោយសារឱសថនេះមិនធ្វើអោយបរិមាណឈាមច្របាច់ពីបេះដូងឬបរិមាណឈាមចូលក្នុងតម្រងនោមថយចុះនោះទេ គេអាចប្រើឱសថនេះចំពោះអ្នកជំងឺខ្សោយបេះដូងឬអ្នកជំងឺខ្សោយតម្រងនោមបាន។

    • សកម្មភាពឱសថ

      ភ្ញោចគ្រឿងទទួលα2នៅក្នុងប្រព័ន្ធប្រសាទកណ្ដាល ជាពិសេសផ្នែកSolitary nucleus ដើម្បីទប់ស្កាត់សកម្មភាពភ្ញោចសរសៃប្រសាទស៊ីមប៉ាសេទិចចាប់ពីផ្នែកBrainstemទៅ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp