Guaifenesin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈក្អកនិងជាប់ស្លេស្មក្នុងផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម ៖

      ជំងឺផ្ដាសាយ ជំងឺរលាកទងសួតស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរបេងសួត ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ(រលាកបំពង់ក រលាកច្រមុះ(Nasal catarrh))។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ដង50mg 1ថ្ងៃ1~2ដង ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ផលរំខាន

      ផលរំខានរួមមាន ចង់ក្អួត បាត់បង់ចំណង់អាហារ។ល។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទកណ្ដាល ដើម្បីបន្ធូរការកន្ត្រាក់នៃសាច់ដុំនៅទងសួត ធ្វើអោយបំបាត់អាការៈក្អក។ ម្យ៉ាងទៀត ឱសថនេះមានសកម្មភាពកាត់បន្ថយភាពខាប់នៃស្លេស្ម ធ្វើអោយស្លេស្មមិនជាប់ស្អិតនៅក្នុងផ្លូវដង្ហើម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp