Gonadorelin acetate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម ៖

      ・ការព្យាបាលជំងឹមុខងារក្រពេញភេទចុះខ្សោយដោយសារបញ្ហាក្រពេញHypothalamus រួមមាន:

      - ជំងឺក្រិនដោយសារកង្វះការបញ្ចេញអរម៉ូនលូតលាស់ (Growth hormone deficiency short stature) ដែលមានរោគសញ្ញាកង្វះការបញ្ចេញអរម៉ូនភ្ញោចក្រពេញភេទ(Gonadotropin)

      - ជំងឺដែលកើតឡើងដោយសារខូតខាតនៅក្រពេញHypothalamus

      - ជំងឺកង្វះអរម៉ូនភ្ញោចក្រពេញភេទប្រភេទណាមួយ (Isolated gonadotropin deficiency)។

      ・ការពិនិត្យមុខងារបញ្ចេញអរម៉ូនLHពីក្រពេញPituitary។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីប្រើនៅក្នុងការព្យាបាលជំងឹមុខងារក្រពេញភេទចុះខ្សោយដោយសារបញ្ហាក្រពេញHypothalamus :

      ជាទូទៅ ប្រើឱសថនេះក្នុងកម្រិត 1ដង 10~20μg ដោយចាក់ក្រោមស្បែក រៀងរាល់2ម៉ោងម្ដង សរុប12ដងក្នុង1ថ្ងៃ។ ប្រើឱសថនេះរយៈពេល12សប្ដាហ៍ ហើយប្រសិនបើមិនឃើញមានការកើនឡើងនៃអរម៉ូនភ្ញោចក្រពេញភេទ(Gonadotropin)ឬអរម៉ូនភេទទេនោះ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។

      ・ករណីប្រើនៅក្នុងការពិនិត្យមុខងារបញ្ចេញអរម៉ូនLHពីក្រពេញPituitary:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 0.1mg ដោយចាក់ក្នុងសរសៃវ៉ែន ឬ ក្រោមស្បែក ឬ ក្នុងសាច់ដុំ។ ករណីចាក់ក្នុងសរសៃវ៉ែន ត្រូវពង្រាវនៅក្នុងសូលុយស្យុងអំបិលឬសូលុយស្យុងគ្លុយកូសឬទឹកសម្រាប់លាយថ្នាំចាក់ចំណុះ5~10mL រួចចាក់បញ្ចូលដោយយឺតៗ។

      ប្រតិកម្មប្រក្រតីនៃការវាស់ត្រូវបានកំណត់ទៅតាមទីកន្លែងអនុវត្តនីមួយៗ ប៉ុន្តែ ជាធម្មតា នៅ30នាទីក្រោយចាក់បញ្ចូលឱសថនេះ កម្រិតLHក្នុងឈាមនឹងកើនឡើងដល់អតិបរមា ដោយតាមវិធីRadioimmunoassay នឹងបង្ហាញកម្រិត30mIU/mL។ ប៉ុន្តែ ករណីមិនអាចវិនិច្ឆ័យច្បាស់លាស់បានត្រឹមតែកម្រិតនៅ30នាទីក្រោយចាក់បញ្ចូលឱសថនេះ អាចធ្វើការបូមឈាមជាបន្តបន្ទាប់ដើម្បីវាស់ក្នុងចន្លោះពេលនោះ។ ចំណុចត្រូវចងចាំនៅពេលវិនិច្ឆ័យ រួមមាន (1) ប្រតិកម្មLHក្នុងឈាម នៅពេលប្រើឱសថនេះចាក់ក្រោមស្បែកឬចាក់ក្នុងសាច់ដុំ នឹងមានកម្រិតទាបជាងនៅពេលប្រើចាក់ក្នុងសរសៃវ៉ែន។ (2) ចំពោះស្ត្រីដែលស្ថិតក្នុងរយៈពេលបញ្ចេញមេជីវិតញី(Ovulation period) កម្រិតនៃប្រតិកម្មLHក្នុងឈាមនឹងខ្ពស់ ហើយចំពោះកុមារ កម្រិតនៃប្រតិកម្មLHក្នុងឈាមនឹងមានកម្រិតទាប។

    • ហាមប្រើ

      ករណីប្រើនៅក្នុងការព្យាបាលជំងឹមុខងារក្រពេញភេទចុះខ្សោយដោយសារបញ្ហាក្រពេញHypothalamus

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកដែលបណ្ដាលមកពីអរម៉ូនអេស្ត្រូជេន (ដូចជា ជំងឺមហារីកសុដន់ ជំងឺមហារីកភ្នាសក្នុងស្បូន(Endometrial cancer))។

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឹមហារីកទាក់ទងនឹងអរម៉ូនបុរសអង់ដ្រូជេន (ដូចជា ជំងឹមហារីកក្រពេញប្រូស្តាត)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp