Golimumab

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) (រួមទាំងការទប់ស្កាត់ការខូចខាតទម្រង់នៃសន្លាក់) ករណីឱសថផ្សេងទៀតមានប្រសិទ្ធិភាពមិនគ្រប់គ្រាន់

      - ជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ(Ulcerative colitis)ចាប់ពីកម្រិតមធ្យមដល់កម្រិតធ្ងន់ធ្ងរ ករណីការប្រើឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ប៉ុណ្ណោះ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis):

      + ករណីប្រើរួមជាមួយឱសថMethotrexate:

      មនុស្សពេញវ័យ:ប្រើ4សប្ដាហ៍1ដង 50mg ចាក់ក្រោមស្បែក។ អាចបង្កើនកម្រិតដល់1ដង100mg ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

      + ករណីមិនប្រើរួមជាមួយឱសថMethotrexate:

      មនុស្សពេញវ័យ:ប្រើ4សប្ដាហ៍1ដង 100mg ចាក់ក្រោមស្បែក។

      ・ករណីជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ(Ulcerative colitis):

      មនុស្សពេញវ័យ:នៅលើកដំបូង ប្រើ1ដង200mg ចាក់ក្រោមស្បែក។ 2សប្ដាហ៍បន្ទាប់ពីនោះ ប្រើ1ដង100mg ចាក់ក្រោមស្បែក។ 6សប្ដាហ៍បន្ទាប់ពីការចាក់លើកដំបូង ប្រើ1ដង100mg ចាក់ក្រោមស្បែក និង ប្រើក្នុងកម្រិតនេះរៀងរាល់4សប្ដាហ៍ម្ដងតទៅ។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានជំងឹឆ្លងធ្ងន់ធ្ងរ (Sepsis ជាដើម)។

      ・អ្នកដែលមានជំងឹរបេងស្ថិតក្នុងដំណាក់កាលកើតមានអាការៈ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងឬធ្លាប់មានជំងឹប្រភេទDemyelinating disease (ជំងឺMultiple sclerosis ជាដើម)។

      ・អ្នកដែលមានជំងឺខ្សោយមុខងារបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ (Congestive heart failure)។

    • ផលរំខាន

      ឈឺបំពង់ក ក្ដៅខ្លួន ឡើងកន្ទួលក្រហម ឈឺក្បាល សម្ពាធឈាមកើនឡើង ជំងឺឆ្លង ជំងឺរបេង ជំងឺDemyelinating disease ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ចាំបាច់ត្រូវពន្យល់ប្រាប់អ្នកជំងឹអំពីហានិភ័យនៃការកើតមានជំងឺឆ្លងធ្ងន់ធ្ងរ ជំងឺDemyelinating disease ជំងឺមហារីក ជាមុន។

      ・ត្រូវប្រុងប្រយ័ត្ននៅពេលប្រើចំពោះអ្នកជំងឺដែលកំពុងឬសង្ស័យថាកើតជំងឺឆ្លងមេរោគឬអ្នកដែលធ្លាប់កើតជំងឺរបេង ព្រោះឱសថនេះធ្វើអោយប្រព័ន្ធភាពស៊ាំធ្លាក់ចុះ។ ដូច្នេះ ចាំបាច់ត្រូវអនុវត្តការពិនិត្យដោយថតកាំរស្មីXនៅលើផ្នែកទ្រូងជាដើមអោយបានជាប្រចាំ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងសារធាតុTNFαនៃប្រព័ន្ធភាពស៊ាំ។ TNFជាសារធាតុសាយតូខាញ(Cytokine)ដែលមានតួនាទីបង្កអាការៈរលាកនិងផលប៉ះពាល់ទៅលើជាលិកាផ្សេងៗជាដើម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp