Glycyrrhetinic acid
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- អាការៈកន្ទួលរមាស់លើស្បែក
- ជំងឺរមាស់ស្បែក
- ជំងឺរលាកស្បែកប្រភេទNeurodermatitis។
-
កម្រិតប្រើប្រាស់
ថ្នាំលាបលើស្បែក (1%, 2%):
ជាទូទៅ ប្រើ1ថ្ងៃច្រើនដង លាបលើកន្លែងដែលមានអាការៈ ក្នុងបរិមាណសមស្រប។
-
ផលរំខាន
ផលរំខានរួមមាន អាការៈប្រតិកម្មដូចជាក្រហាយស្បែក ។ល។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចខាងក្រោម៖
- ទប់ស្កាត់ការបញ្ចេញសារធាតុបង្កអាការៈប្រតិកម្មពីកោសិកាម៉ាស(Mast cells)
- ទប់ស្កាត់សកម្មភាពនៃអង់ស៊ីមPhospholipase A2
- ទប់ស្កាត់សកម្មភាពនៃSubstance P ដែលជាសារធាតុបង្កអាការៈរមាស់និងអាការៈប្រតិកម្មផ្សេងៗ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp