Glyclopyramide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទមិនពឹងផ្អែកលើអាំងស៊ុយលីន។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
លេប1ថ្ងៃ125~250mg បែងចែកជា1~2ដងក្នុង1ថ្ងៃ(ពេលព្រឹក ឬ ពេលព្រឹកនិងពេលល្ងាច)។ អាចបង្កើនកម្រិតប្រើប្រាស់ទៅតាមការចាំបាច់ ដោយកម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ500mg។ អាចប្រើនៅមុនឬក្រោយពេលបរិភោគអាហារ។
-
ហាមប្រើ
・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម ឬ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទពឹងផ្អែកលើអាំងស៊ុយលីន(ជំងឺទឹកនោមផ្អែមប្រភេទទី1ជាដើម)។
・អ្នកដែលមានជំងឺថ្លើមឬតម្រងនោមធ្ងន់ធ្ងរ។
・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ ឬ ស្ថិតនៅមុននិងក្រោយពេលវះកាត់ ឬ កំពុងមានរបួសធ្ងន់ធ្ងរ។
・អ្នកដែលកំពុងមានបញ្ហាក្រពះឬពោះវៀន ដូចជា រាករូស ក្អួតចង្អោរ ជាដើម។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទSulfonamide។
-
ផលរំខាន
រោគសញ្ញាស្មារតី ប៉ះពាល់មុខងារថ្លើម អារម្មណ៍មិនស្រួលក្នុងពោះ កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・អាចផ្ដល់រំខាននៃកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំងកម្រិតធ្ងន់ធ្ងរ ដែលនឹងមិនកើតឡើងភ្លាមៗនោះទេ ដូច្នេះ ត្រូវតាមដានស្ថានភាពជាប់ជានិច្ច។
-
សកម្មភាពឱសថ
ភ្ញោចកោសិកាIslets of Langerhans នៃក្រពេញលំពែង ដើម្បីជម្រុញការបញ្ចេញអរម៉ូនអាំងស៊ុយលីន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp