Glycerin + Fructose
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ព្យាបាលអាការៈកើនឡើងនៃសម្ពាធក្នុងក្បាល ឬ អាការៈហើមក្នុងក្បាល។
- ព្យាបាលអាការៈបាត់បង់ស្មារតី បញ្ហាប៉ះពាល់សរសៃប្រសាទ និង រោគសញ្ញាផ្សេងៗដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម តាមរយៈការបំបាត់អាការៈកើនឡើងនៃសម្ពាធក្នុងក្បាល ឬ អាការៈហើមក្នុងក្បាល ៖ ជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ជំងឺហូរឈាមក្នុងខួរក្បាល ជំងឺហូរឈាមក្រោមស្រទាប់ខួរក្បាល(Subarachnoid hemorrhage, SAH) របួសប៉ះទង្គិចក្បាល ជំងឺមហារីកខួរក្បាល ជំងឺរលាកស្រោមខួរ។
- ការព្យាបាលក្រោយការវះកាត់ខួរក្បាល។
- ការបង្រួមមាឌខួរក្បាលនៅពេលវះកាត់ខួរក្បាល។
- ការបញ្ចុះសម្ពាធក្នុងភ្នែក។
- ការបង្រួមមាឌភ្នែកនៅពេលវះកាត់ភ្នែក។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ក្នុងឱសថ200mL រួមមាន Glycerin 20g, Fructose 10g។
មនុស្សពេញវ័យ:ប្រើ1ដង 200~500mL 1ថ្ងៃ1~2ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល2~3ម៉ោងសម្រាប់ចំណុះ500mL។ បន្តប្រើប្រាស់ឱសថនេះរយៈពេល1~2សប្ដាហ៍។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីប្រើនៅក្នុងការបង្រួមមាឌខួរក្បាលនៅពេលវះកាត់ខួរក្បាល ត្រូវប្រើ1ដង500mL ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល30នាទី។
ករណីប្រើនៅក្នុងការបញ្ចុះសម្ពាធក្នុងភ្នែកឬការបង្រួមមាឌភ្នែកនៅពេលវះកាត់ភ្នែក ត្រូវប្រើ1ដង 300~500mL ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល45~90នាទី។
-
ហាមប្រើ
・អ្នកដែលមានបញ្ហាក្នុងការបំបែកស្ករហ្វ្រុកតូសឬសារធាតុគ្លីសេរីន(Glycerin)លក្ខណៈតំណពូជ (Fructose or Glycerin metabolism disorders)។
・អ្នកដែលមានជំងឺស៊ីទ្រូលីនក្នុងឈាមប្រភេទទីIIដែលកើតនៅលើមនុស្សពេញវ័យ(Citrullinemia)។
-
ផលរំខាន
ផលរំខានរួមមាន ចង់ក្អួត ទឹកនោមមានលាយសារធាតុអេម៉ូក្លូប៊ីន ឈឺក្បាល ស្ងួតក កម្រិតប៉ូតាស្យូមក្នុងឈាមថយចុះ ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្អួតចង្អោរ ឈឺពោះ ពិបាកដកដង្ហើម ញ័រ បាត់បង់ស្មារតី (រោគសញ្ញានៃការឡើងកម្រិតអាស៊ីតក្នុងឈាម)។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពកាត់បន្ថយជាតិទឹកក្នុងផ្នែកមួយចំនួននៃរាងកាយ តាមរយៈប្រតិកម្មអូស្មូសដោយដើរតួនាទីជាសារធាតុបង្កើនកំហាប់អូស្មូស។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp