Glycerin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈទល់លាមក
- បញ្ចេញលាមកនៅពេលមានជំងឺទាក់ទងនឹងពោះវៀន។
-
កម្រិតប្រើប្រាស់
ថ្នាំបញ្ចូលទៅក្នុងពោះវៀន:
ជាទូទៅ ឱសថនេះមានទម្រង់ជាសូលុយស្យុង50$។
ប្រើ1ដង 5~75g បញ្ចូលតាមទ្វារធំទៅក្នុងចុងពោះវៀនធំ(Rectum)។ កំណត់កម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលមានអាការៈហូរឈាមក្នុងពោះវៀននិងអាការៈរលាកនៅក្នុងពោះ។
・អ្នកដែលកំពុងមានឬសង្ស័យថាមានអាការៈធ្លាយពោះវៀន។
・អ្នកជំងឺដែលមានសភាពទ្រុឌទ្រោមរាងកាយខ្លាំង។
・អ្នកដែលទើបទទួលការវះកាត់ប្រដាប់រំលាយអាហារផ្នែកខាងក្រោមភ្លាម។
・អ្នកដែលសង្ស័យថាមានបណ្ដុំរោគសញ្ញាពោះលក្ខណៈស្រួចស្រាវ(Acute abdomen) (រោគសញ្ញាចង់ក្អួត ក្អួត ឈឺពោះខ្លាំង ជាដើម)។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម ឈឺពោះ ហើមពោះ មិនស្រួលក្នុងពោះវៀនធំ អារម្មណ៍មិនស្រួលឬក្ដៅនៅទ្វារធំ អារម្មណ៍បត់ជើងមិនទាន់អស់ សម្ពាធឈាមប្រែប្រួល ។ល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះអាចធ្វើអោយស្បូនកន្ត្រាក់និងរលូតកូនក្នុងផ្ទៃ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពស្រូបយកជាតិទឹកចូលទៅក្នុងពោះវៀនធំ និងភ្ញោចពោះវៀនធំ ដើម្បីជម្រុញចលនាពោះវៀនក្នុងការបញ្ចេញលាមក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp