Glutathione

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈពុលឱសថ

      - អាការៈក្អួតចង្អោរដោយសារធាតុអាសេតូនកើនឡើងខ្ពស់ក្នុងឈាម(Acetonic vomiting)

      - អាការៈពុលលោហៈ

      - អាការៈចាញ់កូនធ្ងន់ធ្ងរ(Hyperemesis gravidarum)

      - បណ្ដុំរោគសញ្ញានៃសម្ពាធឈាមកើនឡើងខ្ពស់នៅពេលមានផ្ទៃពោះ (Pregnancy-induced hypertension)។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈពុលឱសថ

      - អាការៈក្អួតចង្អោរដោយសារធាតុអាសេតូនកើនឡើងក្នុងឈាម(Acetonic vomiting)

      - កែលម្អមុខងារថ្លើម ចំពោះអ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃ

      - អាការៈកន្ទួលក្រហមលក្ខណៈស្រួចស្រាវឬរ៉ាំរ៉ៃ អាការៈរលាកស្បែក អាការៈកន្ទាលត្រអាក អាការៈស្បែកជាំប្រភេទRiehl melanosis អាការៈស្បែកជាំប្រភេទChloasma ស្នាមជាំក្រោយអាការៈរលាកស្បែក

      - អាការៈចាញ់កូនធ្ងន់ធ្ងរ(Hyperemesis gravidarum)

      - បណ្ដុំរោគសញ្ញានៃសម្ពាធឈាមកើនឡើងខ្ពស់នៅពេលមានផ្ទៃពោះ (Pregnancy-induced hypertension)

      - ជម្រុញការជាសះស្បើយនៃរបួសនៅកញ្ចក់ភ្នែក(Corneal injury)

      - រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមស ឬ អាការៈក្អួតចង្អោរ ឬ អាការៈរលាកនៃភ្នាសសើមនៅក្នុងមាត់ ដែលកើតឡើងដោយសារការព្យាបាលដោយប្រើវិទ្យុសកម្ម។

      ករណីថ្នាំបន្តក់ភ្នែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺភ្នែកឡើងបាយមនុស្សចាស់ ដំណាក់កាលដំបូង

      - អាការៈដំបៅនៅកញ្ចក់ភ្នែក(Corneal ulcer)

      - អាការៈរបកស្រទាប់ខាងលើនៃកញ្ចក់ភ្នែក(corneal epithelium abrasion)

      - អាការៈរលាកកញ្ចក់ភ្នែក(Keratitis)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង50~100mg 1ថ្ងៃ1~3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ដង100~200mg 1ថ្ងៃ1ដង ចាក់ក្នុងសាច់ដុំឬតាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំបន្តក់ភ្នែក (2%):

      បន្តក់ក្នុងភ្នែក1ដង 1~2តំណក់, 1ថ្ងៃ3~5ដង។

    • ផលរំខាន

      ករណីថ្នាំលេប:

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម បាត់បង់ចំណង់អាហារ ចង់ក្អួត ក្អួត ឈឺក្រពះ ។ល។

      ករណីថ្នាំចាក់:

      ផលរំខានរួមមាន បាត់បង់ចំណង់អាហារ ចង់ក្អួត ក្អួត ឡើងកន្ទួលក្រហម ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ទឹកមុខស្លេកស្លាំង សម្ពាធឈាមចុះទាប ជីពចរខុសប្រក្រតី (រោគសញ្ញាស្រដៀងរោគប្រតិកម្មធ្ងន់ធ្ងរ)។

      ករណីថ្នាំបន្តក់ភ្នែក:

      ផលរំខានរួមមាន ផ្សាភ្នែក រមាស់ ក្រហមនៅខាងក្រោយត្របកភ្នែក ភ្នែកស្រវាំងបណ្ដោះអាសន្ន ។ល។

    • សកម្មភាពឱសថ

      ・ឱសថនេះមានសកម្មភាពទាក់ទងនឹងប្រតិកម្មអុកស៊ីតកម្មរេដុកម្មផ្សេងៗនៅក្នុងរាងកាយ។

      ・នៅក្នុងភ្នែក ឱសថនេះមានសកម្មភាពផ្ដាច់សម្ព័ន្ធS-S ដើម្បីបំលែងសារធាតុគ្រីស្តាលីន (Crystallin)ដែលទទួលរងប្រតិកម្មអុកស៊ីតកម្មអោយទៅជាមានលក្ខណៈរលាយវិញ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp