Gestonorone caproate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺក្រពេញប្រូស្តាតរីកធំ(Prostatomegaly)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1សប្ដាហ៍1ដង 200mg ចាក់ក្នុងសាច់ដុំត្រគាក។ ជាទូទៅ ប្រើឱសថនេះរយៈពេល 8~12 សប្ដាហ៍ ដោយមិនគួរប្រើឱសថនេះជាលក្ខណៈយូរអង្វែងរ៉ាំរ៉ៃនោះទេ។

    • ហាមប្រើ

      ・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។

    • ផលរំខាន

      ផលរំខានដែលអាចកើតឡើងញឹកញាប់នោះគឺការថយចុះមុខងារផ្លូវភេទ។ ក្រៅពីនេះ អាចកើតមានផលរំខាន ដូចជា រោគប្រតិកម្ម ប៉ះពាល់មុខងារថ្លើម រោគសញ្ញាក្រពះពោះវៀន និង ប្រតិកម្មនៅកន្លែងចាក់ថ្នាំ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវពន្យល់ប្រាប់អ្នកជំងឺអំពីហានិភ័យនៃការរីកក្រពេញប្រូស្តាតឡើងវិញ ប្រសិនបើបញ្ឈប់ការប្រើប្រាស់ឱសថនេះ ដូច្នេះ គួរប្រើប្រាស់ឱសថនេះរយៈពេលវែង ឬ ចាប់ផ្ដើមប្រើឱសថសាជាថ្មីនៅពេលក្រពេញប្រូស្តាតរីកធំឡើងវិញ។

    • សកម្មភាពឱសថ

      បង្រួមក្រពេញប្រូស្តាតដែលរីកធំអោយទៅជាតូចវិញ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp