Gemtuzumab ozogamicin
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាមសប្រភេទកោសិកាខួរឆ្អឹងលក្ខណៈស្រួចស្រាវ (Acute myelogenous leukemia) ដែលរើឡើងវិញឬពិបាកព្យាបាល និងមានវត្តមាននៃCD33។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 9mg/m2 ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល2ម៉ោង។ អនុវត្តដូចនេះចំនួន2ដង ដោយទុកគម្លាតពីគ្នាយ៉ាងហោចណាស់រយៈពេល14ថ្ងៃ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ 
- 
                    ផលរំខានផលរំខានរួមមាន ក្ដៅខ្លួន ចង់ក្អួត អស់កម្លាំង មិនឃ្លានអាហារ ក្អួត រងាញាក់ ឈឺក្បាល ឈាមច្រមុះ ស្រកទម្ងន់ ជំងឺឆ្លង ជីពចរញាប់ ពិបាកដកដង្ហើម រាករូស ឈឺពោះ ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - រងាញាក់ ក្ដៅខ្លួន ចង់ក្អួត (Infusion reaction) - រួយខ្លួន ក្ដៅខ្លួន ងាយហូរឈាម (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងជាដើម) - ក្ដៅខ្លួនខ្លាំងភ្លាមៗនិងមានរងាញាក់ បេះដូងលោតញាប់ អារម្មណ៍មិនស្រួលនៅទ្រូង (ជំងឺឆ្លង) - ឈឺក្បាល ឈឺពោះ កំអួតមានឈាម (អាការៈហូរឈាម) - រួយខ្លួន មិនសូវឃ្លានអាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (ប៉ះពាល់មុខងារថ្លើម) - បរិមាណទឹកនោមថយចុះ នោមមានឈាម ឈឺនៅផ្នែកខាងនៃពោះ (មុខងារតម្រងនោមធ្លាក់ចុះ បណ្ដុំរោគសញ្ញាដោយសារការងាប់កោសិកាមហារីកច្រើនក្នុងរយៈពេលខ្លី(Tumor lysis syndrome)) - ពិបាកដកដង្ហើម ទឹកដក់ក្នុងទ្រូង ទឹកដក់ក្នុងសួត (ប៉ះពាល់មុខងារសួត រលាកសួតប្រភេទInterstitial pneumonia) - ងាយហូរឈាម ឈាមក្រកក (ជំងឺDisseminated intravascular coagulation syndrome, DIC)។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថដែលទទួលរងប្រតិកម្មពីឬទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមCYP3A4 (ឱសថស្តេរ៉ូអ៊ីត(Methylprednisoloneជាដើម) ឱសថប្រឆាំងបាក់តេរីប្រភេទម៉ាក្រូឡាយ(Josamycin propionateជាដើម) ឱសថប្រឆាំងបាក់តេរីប្រភេទខេតូឡាយ(Telithromycinជាដើម) ឱសថប្រឆាំងបាក់តេរីប្រភេទស្ត្រេបតូហ្ក្រាមីន(Quinupristin/Dalfopristinជាដើម) ឱសថប្រឆាំងមេរោគផ្សិត(Itraconazoleជាដើម) - អាចមានឥទ្ធិពលដល់ប្រតិកម្មនិងប្រសិទ្ធិភាពនៃឱសថទាំងនេះ។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ ព្រោះសារធាតុឱសថអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ・ស្ត្រីដែលអាចមានផ្ទៃពោះ ឬ អ្នកជំងឺជាបុរសដែលមានដៃគូអាចមានផ្ទៃពោះ គួរអនុវត្តវិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់និងក្រោយពេលបញ្ឈប់ការប្រើប្រាស់ឱសថនេះមួយរយៈ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាមស។ ・ការប្រើឱសថនេះរួមជាមួយឱសថប្រឆាំងមហារីកផ្សេងទៀតមិនត្រូវបានធានាសុវត្ថិភាពនោះទេ ដូច្នេះ ត្រូវចៀសវាងប្រើឱសថនេះស្របពេលនឹងឱសថប្រឆាំងមហារីកផ្សេងទៀត។ ・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានប៉ះពាល់ដល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង ព្រោះអាចធ្វើអោយអ្នកជំងឺបាត់បង់ជីវិតដោយសារជំងឺឆ្លងឬអាការៈហូរឈាមធ្ងន់ធ្ងរ។ ・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានinfusion reactionធ្ងន់ធ្ងរនិងការកើតឡើងនៃរោគប្រតិកម្មអាណាហ្វីឡាក់ស៊ីសដោយសារឱសថនេះ ព្រោះវាអាចមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។ រោគសញ្ញារួមមាន ទងសួតកន្ត្រាក់ កន្ទាលត្រអាក សម្ពាធឈាមចុះទាប បាត់បង់ស្មារតី ស្ទះសរសៃឈាមបេះដូង បេះដូងឈប់លោត ជាដើម។ ប្រសិនបើឃើញមានរោគសញ្ញាខាងលើកើតឡើង ត្រូវបញ្ឈប់ការបញ្ចូលឱសថនេះភ្លាមនិងមិនត្រូវប្រើប្រាស់ឱសថនេះទៀតឡើយ។ មុននឹងប្រើប្រាស់ឱសថនេះ ត្រូវបញ្ជាក់ថាចំនួនគ្រាប់ឈាមសមានកម្រិតទាបជាង30,000/μL។ ・ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានបង្កជាជំងឺថ្លើមដោយសារការស្ទះនៅសរសៃវែន(VOD)កម្រិតធ្ងន់ធ្ងរ ជាពិសេសអ្នកជំងឺដែលត្រូវប្រើប្រាស់ឱសថនេះនៅមុននិងក្រោយពេលវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation, HSCT)និងអ្នកដែលមានជំងឺថ្លើម គឺមានហានិភ័យខ្ពស់។ 
- 
                    សកម្មភាពឱសថឱសថនេះជាឱសថប្រឆាំងមហារីកដែលផ្សំឡើងពីអង់ទីករប្រឆាំងCD33និងឱសថប្រភេទCalicheamicinដែលជាឱសថប្រឆាំងបាក់តេរីជាមួយនឹងប្រសិទ្ធិភាពប្រឆាំងមហារីក។ ឱសថនេះនឹងភ្ជាប់ទៅនឹងកោសិកាមហារីកគ្រាប់ឈាមសដែលមានវត្តមានCD33 រួចចូលទៅក្នុងកោសិកា។ បន្ទាប់ពីនោះ ឱសថនេះនឹងផ្ដាច់ឱសថប្រភេទCalicheamicinចេញ ដើម្បីធ្វើសកម្មភាពបំផ្លាញកោសិកាមហារីក។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
