Gemeprost
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការរំលូតគភ៌ដែលមានបញ្ហាក្នុងផ្ទៃ នៅដំណាក់កាលកណ្ដាលនៃការមានផ្ទៃពោះរបស់ស្ត្រី។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំសុល: ជាទូទៅ ប្រើក្នុងកម្រិត1ដង1mg ដោយសុលទៅក្នុងផ្នែកPosterior vaginal fornix រៀងរាល់3ម៉ោងម្ដង។ កម្រិតប្រើប្រាស់អតិបរមាក្នុង1ថ្ងៃគឺ 5mg។ ករណីក្រោយប្រើឱសថនេះដល់កម្រិតអតិបរមា(5mg/ថ្ងៃ)ហើយ នៅតែមិនទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ ត្រូវបញ្ឈប់ការប្រើឱសថនេះក្នុងថ្ងៃនោះ ដោយអាចប្រើឱសថដដែលនេះសាជាថ្មីនៅថ្ងៃបន្ទាប់ឬប្ដូរទៅប្រើវិធីផ្សេងទៀត។ ក្រោយប្រើឱសថនេះ ប្រសិនបើមានការកន្ត្រាក់ស្បូន ហើយស្បូនអាចបញ្ចេញគភ៌ជាដើមបានហើយ ត្រូវបញ្ឈប់ការប្រើឱសថនេះបន្តទៀត។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញានិងស្ថានភាពរបស់អ្នកជំងឺ។ 
- 
                    ហាមប្រើ・អ្នកដែលស្ថិតក្នុងស្ថានភាពអាចហូរឈាមច្រើនដោយសារការព្យាបាលជំងឺសុកបាំងមាត់ស្បូន(Placenta praevia) និង ជំងឺកូនក្រៅស្បូន(Ectopic pregnancy)ជាដើម។ ・អ្នកដែលកំពុងមានអាការៈក្ដៅខ្លួនដោយសារជំងឺឆ្លងក្នុងត្រគាក។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលប៉ះពាល់ស្បូនដែលអាចកើតមាន ដូចជា ស្បូនដាច់រហែក របួសដាច់នៅបំពង់កស្បូន ជាដើម។ ដូច្នេះ ត្រូវប្រុងប្រយ័ត្នចំពោះកម្រិតនិងរបៀបប្រើប្រាស់នៃឱសថនេះ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
