Gemcitabine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម៖
- ជំងឺមហារីកសួតប្រភេទNon-small-cell lung carcinoma
- ជំងឺមហារីកលំពែង
- ជំងឺមហារីកនៅផ្លូវទឹកប្រមាត់
- ជំងឺមហារីកនៅផ្លូវតម្រងនោម
- ជំងឺមហារីកសុដន់ដែលរើឡើងវិញឬមិនអាចវះកាត់បាន
- ជំងឺមហារីកក្រពេញអូវែរដែលស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរបន្ទាប់ពីការព្យាបាលChemotherapy
- ជំងឺមហារីកគ្រាប់ឈាមប្រភេទMalignant lymphomaដែលរើឡើងវិញឬពិបាកព្យាបាល។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់
・ករណីជំងឺមហារីកលំពែង ជំងឺមហារីកនៅផ្លូវទឹកប្រមាត់ ជំងឺមហារីកនៅផ្លូវតម្រងនោម ជំងឺមហារីកក្រពេញអូវែរដែលស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរបន្ទាប់ពីការព្យាបាលChemotherapy ជំងឺមហារីកគ្រាប់ឈាមប្រភេទMalignant lymphomaដែលរើឡើងវិញឬពិបាកព្យាបាល:
មនុស្សពេញវ័យ ប្រើក្នុងកម្រិត 1ដង 1000mg/m2 ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល30នាទី 1សប្ដាហ៍1ដង រយៈពេល3សប្ដាហ៍ជាប់ៗគ្នា ហើយនៅសប្ដាហ៍ទី4 ផ្អាកការប្រើប្រាស់ឱសថនេះ ដោយចាត់ទុកជា1វដ្ត។ អនុវត្តបែបនេះ ម្ដងហើយម្ដងទៀត។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។
・ករណីជំងឺមហារីកសួតប្រភេទNon-small-cell lung carcinoma:
មនុស្សពេញវ័យ ប្រើក្នុងកម្រិត 1ដង 1000mg/m2 ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល30នាទី 1សប្ដាហ៍1ដង រយៈពេល3សប្ដាហ៍ជាប់ៗគ្នា ហើយនៅសប្ដាហ៍ទី4 ផ្អាកការប្រើប្រាស់ឱសថនេះ ដោយចាត់ទុកជា1វដ្ត។ អនុវត្តបែបនេះ ម្ដងហើយម្ដងទៀត។ ករណីប្រើឱសថនេះរួមជាមួយឱសថCisplatin អាចប្រើក្នុងកម្រិត 1ដង 1250mg/m2 ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល30នាទី 1សប្ដាហ៍1ដង រយៈពេល2សប្ដាហ៍ជាប់ៗគ្នា ហើយនៅសប្ដាហ៍ទី3 ផ្អាកការប្រើប្រាស់ឱសថនេះ ដោយចាត់ទុកជា1វដ្ត។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។
・ករណីជំងឺមហារីកសុដន់ដែលរើឡើងវិញឬមិនអាចវះកាត់បាន:
មនុស្សពេញវ័យ ប្រើក្នុងកម្រិត 1ដង 1250mg/m2 ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល30នាទី 1សប្ដាហ៍1ដង រយៈពេល2សប្ដាហ៍ជាប់ៗគ្នា ហើយនៅសប្ដាហ៍ទី3 ផ្អាកការប្រើប្រាស់ឱសថនេះ ដោយចាត់ទុកជា1វដ្ត។ អនុវត្តបែបនេះ ម្ដងហើយម្ដងទៀត។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។ -
ហាមប្រើ
・អ្នកដែលកំពុងមានមុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹងចុះខ្សោយធ្ងន់ធ្ងរ - អាចធ្វើអោយស្ថានភាពកាន់តែធ្ងន់ធ្ងរ។
・អ្នកដែលកំពុងមានជំងឺរលាកសួតប្រភេទInterstitial pneumonia ឬ ជំងឺក្រិនសួត(Pulmonary fibrosis)ដែលបញ្ជាក់ដោយរូបភាពវេជ្ជសាស្ត្រ(កាំរស្មីX) - ផលប៉ះពាល់លើសួតកាន់តែធ្ងន់ធ្ងរ។
・អ្នកដែលកំពុងទទួលការព្យាបាលដោយការបាញ់វិទ្យុសកម្មទៅលើផ្នែកទ្រូង - អាចធ្វើអោយរលាកដល់បំពង់អាហារឬសួតធ្ងន់ធ្ងរ។
・អ្នកដែលកំពុងមានជំងឺឆ្លងមេរោគធ្ងន់ធ្ងរ - ស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ - ផលប៉ះពាល់ទៅលើទារកក្នុងផ្ទៃ។
-
ផលរំខាន
ផលរំខានរួមមាន ក្អួតចង្អោរ បាត់បង់ចំណង់អាហារ អស់កម្លាំង ក្ដៅខ្លួន ឈឺសាច់ដុំ រងាញាក់ រលាកច្រមុះ ឡើងកន្ទួលក្រហាម ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- អាការៈខ្វះឈាម ក្ដៅខ្លួន ងាយហូរឈាមតាមច្រមុះ អញ្ចាញធ្មេញ ក្រោមស្បែក (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះ ឡើងកន្ទួលក្រហម (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ថប់ឬឈឺក្នុងទ្រូង (ប៉ះពាល់មុខងារបេះដូង)
- បរិមាណទឹកនោមថយចុះ ហើម (ប៉ះពាល់មុខងារតម្រងនោម)
- អស់កម្លាំង ក្ដៅខ្លួន ស្នាមជាំស្វាយលើស្បែក (ជំងឺHemolytic uremic syndrome(HUS))
-
អន្តរប្រតិកម្ម
・ការព្យាបាលដោយការបាញ់វិទ្យុសកម្មទៅលើផ្នែកទ្រូង - អាចធ្វើអោយរលាកដល់បំពង់អាហារឬសួតធ្ងន់ធ្ងរនិងមានគ្រោះថ្នាក់ដល់ជីវិត ដូច្នេះ ហាមប្រើប្រាស់រួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ការព្យាបាលដោយការបាញ់វិទ្យុសកម្មទៅលើផ្នែកពោះ - អាចធ្វើអោយប៉ះពាល់ដល់សរីរាង្គក្នុងខ្លួន។
・ឱសថប្រឆាំងមហារីកផ្សេងទៀត - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងកើនឡើង។ អាចប្រើរួមគ្នាបាន ប៉ុន្តែត្រូវតាមដានផលរំខានអោយបានដិតដល់។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិនបើសារធាតុថ្នាំប៉ះត្រូវស្បែក ត្រូវប្រញាប់លាងសម្អាតចេញដោយប្រើសាប៊ូនិងទឹកច្រើន។
・ជាទូទៅ ឱសថនេះមិនប្រើសម្រាប់ចាក់ក្រោមស្បែកឬក្នុងសាច់ដុំនោះទេ។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពផលិតDNAដោយផ្ទាល់(ទប់ស្កាត់អង់ស៊ីមDNA Polymerase)និងដោយប្រយោល(ទប់ស្កាត់អង់ស៊ីមRibonucleotide reductase)នៅក្នុងកោសិកាមហារីក ធ្វើអោយកោសិកាមហារីកមិនអាចកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp