Gelatin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ទប់ស្កាត់អាការៈហូរឈាមនៅក្នុងការវះកាត់
- ព្យាបាលដំបៅនៅលើស្បែកដែលមានបញ្ហាដោយសារការគេងសង្កត់រយៈពេលយូរឬហៅថាដំបៅគ្រែ(Bedsore)
- ទប់ស្កាត់ការស្អិតជាប់នៃជាលិកានៅក្រោយពេលវះកាត់សរសៃប្រសាទខួរក្បាល ការវះកាត់ផ្នែកទ្រូង និង ការវះកាត់ភ្នែក។
-
កម្រិតប្រើប្រាស់
ថ្នាំបិទ:
・ករណីប្រើនៅក្នុងការទប់ស្កាត់អាការៈហូរឈាមនៅក្នុងការវះកាត់ និង ការព្យាបាលដំបៅគ្រែ(Bedsore):
ប្រើក្នុងទម្រង់ស្ងួតដោយផ្ទាល់ ឬ ជ្រលក់នៅក្នុងសេរ៉ូមប្រៃឬសូលុយស្យុងត្រុំប៊ីន(Thrombin solution) រួចបិទនៅលើផ្ទៃនៃមុខរបួសនៅលើស្បែកឬសរីរាង្គ ដើម្បីស្រូបឈាមដែលជ្រាបចេញមក ហើយឱសថនេះនឹងកករឹង។
・ករណីប្រើនៅក្នុងការទប់ស្កាត់ការស្អិតជាប់នៃជាលិកានៅក្រោយពេលវះកាត់សរសៃប្រសាទខួរក្បាល ការវះកាត់ផ្នែកទ្រូង និង ការវះកាត់ភ្នែក:
ប្រដោយជ្រលក់នៅក្នុងសេរ៉ូមប្រៃធ្វើអោយទន់ជាមុនសិន សឹមយកទៅគ្របឬស៊កចូលទៅកន្លែងដែលមានបញ្ហា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឡើងកន្ទួលក្រហម ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះ (រោគប្រតិកម្មធ្ងន់ធ្ងរ)។
- Giant Cell Granuloma
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិទ្ធិភាពឃាត់ឈាមរបស់ឱសថនេះមិនអាចជំនួសអោយការដេរភ្ជិតមុខរបួសបានឡើយ។
・ឱសថនេះមិនមានប្រសិទ្ធិភាពសម្លាប់មេរោគនៅមុខរបួសនោះទេ ដូច្នេះ ប្រសិនបើមុខរបួសអាចមានការឆ្លងមេរោគ ត្រូវបន្ថែមការព្យាបាលអោយបានសមស្រប។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងស្រទាប់ខាងលើនៃមុខរបួស ដើម្បីបិទភ្ជិតមុខរបួស ដោយមានប្រសិទ្ធិភាពទប់ស្កាត់ការហូរឈាមដូចទៅនឹងបណ្ដុំនៃសរសៃហ្វីប្រ៊ីន(Fibrin))ដែរ។ ម្យ៉ាងទៀត ឱសថនេះមានប្រសិទ្ធិភាពស្រូបទឹករងៃពីរបួសផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp