Ganirelix acetate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការទប់ស្កាត់ការបញ្វេញមេជីវិតញី(ស៊ុត)ឆាប់រហ័សពេក ក្រោមស្ថានភាពសម្រួលការភ្ញោចក្រពេញអូវែរ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ប្រើក្នុងកម្រិត1ថ្ងៃ1ដង0.25mg ដោយចាក់ក្រោមស្បែក ចាប់ពីថ្ងៃទី6បន្ទាប់ពីប្រើឱសថអរម៉ូនភ្ញោចមេជីវិតញី(FSH) ជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃដែលគេអនុវត្តការជម្រុញការបញ្ចេញមេជីវិតញីដោយសារមេជីវិតញីលូតលាស់បានគ្រប់គ្រាន់។

      ឱសថអរម៉ូនភ្ញោចមេជីវិតញី(FSH) ត្រូវបានចាប់ផ្ដើមប្រើពីថ្ងៃទី2ឬថ្ងៃទី3នៃការមករដូវ។

      នៅចុងក្រោយ គេប្រើឱសថhCGដើម្បីបន្ទុំមេជីវិតញីពេញលេញ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទGnRHផ្សេងទៀត។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・ស្ត្រីបំបៅដោះកូន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp