Gamma oryzanol

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺលើសកម្រិតជាតិខ្លាញ់ក្នុងឈាម។

      - រោគសញ្ញាផ្នែករាងកាយនិងផ្នែកស្មារតី(អារម្មណ៍មិនស្ងប់ ភ័យ បាក់ទឹកចិត្ត) នៅក្នុងជំងឺដែលបម្រែបម្រួលផ្នែកស្មារតីមានឥទ្ធិពលលើសុខភាពរាងកាយ (ជំងឺឈានចូលវ័យចំណាស់(Climacteric disorder) ជំងឹពោះវៀនងាយប្រតិកម្ម(Irritable bowel syndrom, IBS))។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ជំងឺលើសកម្រិតជាតិខ្លាញ់ក្នុងឈាម:

      មនុស្សពេញវ័យ:លេប1ថ្ងៃ300mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។

      ・រោគសញ្ញាផ្នែករាងកាយនិងផ្នែកស្មារតី(អារម្មណ៍មិនស្ងប់ ភ័យ បាក់ទឹកចិត្ត) នៅក្នុងជំងឺដែលបម្រែបម្រួលផ្នែកស្មារតីមានឥទ្ធិពលលើសុខភាពរាងកាយ (ជំងឺឈានចូលវ័យចំណាស់(Climacteric disorder) ជំងឹពោះវៀនងាយប្រតិកម្ម(Irritable bowel syndrom, IBS)):

      មនុស្សពេញវ័យ:លេប1ថ្ងៃ10~25mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ50mg។

    • ផលរំខាន

      ផលរំខានរួមមាន ងងុយគេង ក្អួតចង្អោរ រាករូស ឡើងកន្ទួលក្រហម រមាស់ អារម្មណ៍ខុសប្រក្រតីនៅលើស្បែក ក្រហមស្បែក។ល។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រើចំពោះតែអ្នកជំងឺដែលមានស្ថានភាពជំងឺកម្រិតស្រាលនិងអាចព្យាបាលតាមរយៈរបបអាហារ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពដូចខាងក្រោម ៖

      - ទប់ស្កាត់ការស្រូបសារធាតុកូឡេស្តេរ៉ូលពីអាហារនៅក្នុងក្រពះពោះវៀន

      - ទប់ស្កាត់ដំណើរការសំយោគកូឡេស្តេរ៉ូលនៅក្នុងរាងកាយ

      - ជម្រុញការបំបែកនិងបញ្ចេញចោលកូឡេស្តេរ៉ូល

      ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពបញ្ចុះកម្រិតកូឡេស្តេរ៉ូលនៅក្នុងឈាម។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពសម្រួលដំណើរការនៃប្រព័ន្ធបញ្ចេញអរម៉ូននិងប្រព័ន្ធប្រសាទ(Autonomic nervous system)នៅក្នុងរាងកាយផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp