Galsulfase
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺMucopolysaccharidosis ប្រភេទ VI ។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: ជាទូទៅ ប្រើក្នុងកម្រិត1ដង 1mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន 1សប្ដាហ៍ម្ដង។ ・របៀបពង្រាវ:គណនានិងប្រើប្រាស់ឱសថក្នុងកម្រិតចាំបាច់ទៅតាមទម្ងន់របស់អ្នកជំងឺ ដោយពង្រាវជាមួយសូលុយស្យុងអំបិល(Saline)ចំណុះ100mLចំពោះអ្នកជំងឺទម្ងន់ចាប់ពី20kgចុះ ឬ ពង្រាវជាមួយសូលុយស្យុងអំបិល(Saline)ចំណុះ250mLចំពោះអ្នកជំងឺទម្ងន់លើសពី20kg។ ・ល្បឿនបញ្ចូលឱសថ:ប្រើInfusion pump និង ប្រើរយៈពេល4ម៉ោងនៅក្នុងការបញ្ចូលឱសថ។ - ករណីអ្នកជំងឺទម្ងន់ចាប់ពី20kgចុះ: 1ម៉ោងដំបូង បញ្ចូលក្នុងល្បឿន3mL/ម៉ោង។ ប្រសិនបើអ្នកជំងឺស្ថិតក្នុងស្ថានភាពល្អ អាចបង្កើនល្បឿនដល់38mL/ម៉ោង រហូតដល់ចប់ការព្យួរសេរ៉ូម។ - ករណីអ្នកជំងឺទម្ងន់លើសពី20kg: 1ម៉ោងដំបូង បញ្ចូលក្នុងល្បឿន6mL/ម៉ោង។ ប្រសិនបើអ្នកជំងឺស្ថិតក្នុងស្ថានភាពល្អ អាចបង្កើនល្បឿនដល់80mL/ម៉ោង រហូតដល់ចប់ការព្យួរសេរ៉ូម។ ・នៅក្នុងពេលប្រើឱសថនេះ អ្នកជំងឹអាចកើតមានរោគសញ្ញា Infusion associated reaction (មុខក្រហម ក្ដៅខ្លួន ឈឺក្បាល កន្ទួលក្រហម។ល។)។ ដើម្បីកាត់បន្ថយរោគសញ្ញាទាំងនេះ អ្នកជំងឺគួរប្រើឱសថបំបាត់ការឈឺចាប់និងបញ្ចុះកំដៅ ឬ ឱសថប្រឆាំងហ៊ីស្តាមីន ឬ ឱសថទាំងពីរ នៅ60នាទីមុននឹងចាប់ផ្ដើមបញ្ចូលឱសថនេះ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មអាណាហ្វីឡាក់ស៊ីស(Anaphylactic shock)ជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ត្រូវប្រុងប្រយ័ត្នចំពោះផលរំខាននៃឱសថនេះបង្កអោយកើតមានរោគសញ្ញាInfusion associated reaction ជាពិសេស រោគប្រតិកម្មអាណាហ្វីឡាក់ស៊ីស (Anaphylaxis)។ អ្នកដែលមានមុខងារដកដង្ហើមចុះខ្សោយធ្ងន់ធ្ងរឬជំងឺដំណកដង្ហើមលក្ខណៈស្រួចស្រាវអាចនឹងកើតមានរោគសញ្ញាកាន់តែធ្ងន់ធ្ងរដោយសារInfusion associated reaction។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
