Gadodiamide hydrate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការថតរូបភាពវេជ្ជសាស្ត្រតាមរយៈMRI នៅផ្នែកនៃរាងកាយ ដូចខាងក្រោម៖ - ខួរក្បាល និង Spinal cord - ដងខ្លួន និង អវៈយវៈ។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: 
 នៅក្នុងឱសថនេះ1mL រួមមានសារធាតុGadodiamide hydrate 0.5mmol (កំហាប់ 32%)។
 ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត 0.2mL/kg ដោយចាក់ក្នុងសរសៃវ៉ែន។ សម្រាប់ការថតតម្រងនោម ត្រូវប្រើក្នុងកម្រិត 0.1mL/kg ដោយចាក់ក្នុងសរសៃវ៉ែន។ មិនត្រូវប្រើលើសពី20mLនោះទេ។
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ សារធាតុGadoliniumប្រើនៅក្នុងការថតរូបភាពវេជ្ជសាស្ត្រ។ ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។ ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។ ・អ្នកដែលមានស្ថានភាពរាងកាយទូទៅមិនល្អ។ ・អ្នកដែលមានជំងឺហឺត (Bronchial asthma)។ ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ការចាក់ឱសថនេះចូលក្នុងMedullary cavity អាចបង្កជាផលរំខានធ្ងន់ធ្ងរ ដូច្នេះ ហាមប្រើឱសថនេះចាក់ចូលក្នុងMedullary cavity។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
