Gabexate mesilate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
・រោគសញ្ញាដែលបង្កដោយអង់ស៊ីមបំបែកប្រូតេអ៊ីន(Trypsin, Kallikrein, Plasmin។ល។) នៅក្នុងជំងឺដូចជា:ជំងឺរលាកលំពែងស្រួចស្រាវ ដំណាក់កាលស្រួចស្រាវនៃជំងឺរលាកលំពែងរើឡើងវិញលក្ខណៈរ៉ាំរ៉ៃ និង ជំងឺរលាកលំពែងស្រួចស្រាវនៅក្រោយការវះកាត់។
・បណ្ដុំរោគសញ្ញានៃការកើតកំណកឈាមក្នុងសរសៃឈាមច្រើនកន្លែង(Disseminated intravascular coagulation syndrome, DIC)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីជំងឺរលាកលំពែង:
ជាទូទៅ ក្នុងការប្រើ1ដង លាយឱសថនេះ100mgនៅក្នុងសេរ៉ូមគ្លុយកូស5%ឬសូលុយស្យុងRinger អោយបានចំណុះសរុប500mL ឬ ប្រើដោយលាយនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់5mLមុននឹងលាយជាមួយសេរ៉ូមគ្លុយកូស5%ឬសូលុយស្យុងRingerបរិមាណ500mL។ ប្រើសូលុយស្យុងឱសថនេះ ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនក្នុងល្បឿន8mL/នាទីចុះក្រោម។
ជាគោលការណ៍ កម្រិតប្រើប្រាស់នៅដំណាក់កាលដំបូងគឺ 100~300mg (សេរ៉ូម500~1500mL)។ បន្ទាប់ពីនោះ អាចបន្ថយកម្រិតទៅតាមស្ថានភាពជំងឺ ប៉ុន្តែ ក៏អាចបន្ថែមកម្រិត100~300mg (សេរ៉ូម500~1500mL)ទៀត ក្នុងថ្ងៃដដែលផងដែរស្របទៅតាមស្ថានភាពរោគសញ្ញា។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
・ករណីបណ្ដុំរោគសញ្ញានៃការកើតកំណកឈាមក្នុងសរសៃឈាមច្រើនកន្លែង(Disseminated intravascular coagulation syndrome, DIC):
មនុស្សពេញវ័យ:ប្រើក្នុងកម្រិត1ថ្ងៃ20~39mg/kg ដោយបញ្ចូលក្នុងសរសៃវ៉ែនជាប់ឥតដាច់រយៈពេល24ម៉ោង។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ឈឺសរសៃឈាម រលាកសរសៃវ៉ែន ប៉ះពាល់មុខងារថ្លើម
-
ការប្រុងប្រយ័ត្នជាពិសេស
・ល្បឿននៃការព្យួសេរ៉ូម គួរចាប់ពី2.5mg/kg/ម៉ោងចុះក្រោម។
-
សកម្មភាពឱសថ
ទប់ស្កាត់សកម្មភាពនៃសារធាតុTrypsin, Kallikrein, Plasmin, Thrombin ជាដើម ដើម្បីកាត់បន្ថយសកម្មភាពខុសប្រក្រតីនៃអង់ស៊ីម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp