Gabapentin enacarbil

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលបណ្ដុំរោគសញ្ញានៃជើងមិនអាចនៅស្ងៀមបាន(Restless legs syndrome)ដែលកើតឡើងដោយមិនមានមូលហេតុច្បាស់លាស់ ចាប់ពីកម្រិតមធ្យមរហូតដល់កម្រិតធ្ងន់ធ្ងរ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង600mg ក្រោយអាហារពេលល្ងាច។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ (Creatinine clearanceក្រោម 30mL/min)។

    • ផលរំខាន

      ផលរំខានរួមមាន វិលមុខ ងងុយគេង ចង់ក្អួត ។ល។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថMorphine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃGabapentinកើនឡើង បង្កជាផលរំខានផ្សេងៗ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ភ្នែកស្រវាំង ពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស ឬការគេងលក់ភ្លាមៗ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・ត្រូវប្រុងប្រយ័ត្នចំពោះរោគសញ្ញានៃផលប៉ះពាល់ទៅលើភ្នែក រួមមាន ស្រវាំងភ្នែក ពិបាកមើល ជាដើម។

      ・ការប្រើប្រាស់ឱសថនេះអាចធ្វើអោយកើនទម្ងន់ ដូច្នេះ ត្រូវប្រុងប្រយ័ត្នចំពោះការកើនឡើងទម្ងន់ហួសហេតុ។

    • សកម្មភាពឱសថ

      សកម្មភាពនៃឱសថនេះនៅមិនទាន់ត្រូវបានស្រាវជ្រាវបញ្ជាក់អោយបានច្បាស់លាស់នៅឡើយទេ ប៉ុន្តែ គេសន្មតថាឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងផ្នែកα2δនៃគ្រឿងចម្លងអ៊ីយ៉ុងកាល់ស្យូម(Calcium channel) ដើម្បីទប់ស្កាត់លំហូរនៃអ៊ីយ៉ុងកាល់ស្យូមចូលទៅក្នុងកោសិកាសរសៃប្រសាទមុនស៊ីណាប់ ដែលនេះនឹងអាចទប់ស្កាត់ការបញ្ចេញសារធាតុភ្ញោចសរសៃប្រសាទនៅក្នុងការបង្កជារោគសញ្ញាខុសប្រក្រតីផ្សេងៗ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp