Fursultiamine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- បង្ការ និង ព្យាបាលជំងឺខ្វះវីតាមីនបេ1 (Vitamin B1)
- បំពេញតម្រូវការវីតាមីនបេ1 នៅក្នុងរាងកាយ សម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពដូចជា មានជំងឺកើនឡើងនៃមុខងារក្រពេញទីរ៉ូអ៊ីត(Hyperthyroidism) ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន ធ្វើលំហាត់ប្រាណរាងកាយខ្លាំងក្លា។ល។
- ជំងឺខ្វះវីតាមីនបេ1ប៉ះពាល់ដល់ខួរក្បាល (Wernicke's encephalopathy)
- ជំងឺបេរីបេរីប៉ះពាល់ដល់បេះដូង(Heart failure from beriberi)
- ជំងឺដែលអាចទាក់ទងនឹងការខ្វះឬមេតាបូលីសខុសប្រក្រតីនៃវីតាមីនបេ1នៅក្នុងរាងកាយ រួមមាន អាការៈឈឺតាមសរសៃប្រសាទ ឈឺសាច់ដុំ ឈឺសន្លាក់ រលាកឬស្ពឹកសរសៃប្រសាទនៅអវៈយវៈ បញ្ហាទាក់ទងនឹងមេតាបូលីសផ្សេងៗនៅក្នុងសាច់ដុំបេះដូង បញ្ហាទាក់ទងនឹងចលនាក្រពះពោះវៀន(ទល់លាមកជាដើម) អាការៈស្ពឹកនៅពោះវៀនក្រោយពេលវះកាត់។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ 25~100mg (Fursultiamine) ដោយបែងចែកជា1~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហាររួចភ្លាម។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ5~100mg (Fursultiamine) ចាក់តាមសរសៃវ៉ែនយឺតៗ(រយៈពេលយ៉ាងហោចណាស់3នាទី)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
ករណីថ្នាំចាក់
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ករណីថ្នាំលេប:
ផលរំខានរួមមាន ឡើងកន្ទួលក្រហម ចង់ក្អួត ក្អួតចង្អោរ ក្រហាយទ្រូង ឈឺក្រពះ មិនស្រួលក្នុងក្រពះ រាករូស ដំបៅក្នុងមាត់។ល។
ករណីថ្នាំចាក់:
ផលរំខានរួមមាន ឡើងកន្ទួលក្រហម ចង់ក្អួត ក្អួតចង្អោរ រលាកអណ្ដាត ឈឺក្បាល នោមញឹក រាករូស។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម ថប់ទ្រូង សម្ពាធឈាមធ្លាក់ចុះ (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចទៅនឹងវីតាមីនបេ1(Vitamin B1)នៅក្នុងរាងកាយ ដែលមានតួនាទីនៅក្នុងប្រតិកម្មផ្សេងៗទាក់ទងនឹងមុខងាររបស់ប្រព័ន្ធសរសៃប្រសាទ សន្លាក់ឆ្អឹង សាច់ដុំបេះដូង ក្រពះពោះវៀន។ល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp