Fulvestrant
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកសុដន់។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 500mg ចាក់ក្នុងសាច់ដុំត្រគាកខាងស្ដាំ និង ខាងឆ្វេង (250mgសម្រាប់ម្ខាងៗ) នៅលើកដំបូង 2សប្ដាហ៍ក្រោយ និង 4សប្ដាហ៍ក្រោយ។ បន្ទាប់ពីនោះ ប្រើក្នុងកម្រិតដូចគ្នានេះរៀងរាល់4សប្ដាហ៍ម្ដង។ ចំពោះជំងឺមហារីកសុដន់នៅមុនពេលអស់រដូវ ត្រូវប្រើឱសថនេះរួមជាមួយឱសថប្រភេទLH-RH agonist និង ឱសថប្រភេទទប់ស្កាត់CDK4/6។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・ស្ត្រីដែលកំពុងបំបៅដោះកូន។
-
ផលរំខាន
ផលរំខានរួមមាន ឈឺរឹងឬរមាស់នៅកន្លែងចាក់ អារម្មណ៍ក្ដៅច្រាលក្នុងខ្លួន ឈឺសន្លាក់ ចង់ក្អួត អារម្មណ៍ហត់។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឈឺតាមផ្នែកផ្សេងៗនៃរាងកាយ ឈឺពេលសង្កត់ មានស្នាមក្រហមលើស្បែក (ជំងឺស្ទះដោយសារកំណកឈាម(Thromboembolism) រលាកសរសៃវ៉ែន)
- ភ្នែកនិងស្បែកប្រែពណ៌លឿង អស់កម្លាំង មិនឃ្លានអាហារ(មុខងារថ្លើមថយចុះ)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។
・ស្ត្រីបំបៅដោះកូន មិនត្រូវប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពជម្រុញការបំបែកគ្រឿងទទួលអេស្ត្រូជេន(Estrogen receptor) ធ្វើអោយអាចទប់ស្កាត់ការភ្ជាប់នៃសារធាតុEstradiolទៅនឹងគ្រឿងទទួលអេស្ត្រូជេន(Estrogen receptor)។ ឱសថនេះមិនមានឥទ្ធិពលទៅលើបម្រែបម្រួលនៃម៉ាសស្បូនឬម៉ាសឆ្អឹងនោះទេ ដូច្នេះ គេសន្មតថាឱសថនេះមានប្រសិទ្ធភាពប្រឆាំងការកើនឡើងនៃកោសិកាមហារីកសុដន់ ដោយមិនមានសកម្មភាពភ្ញោចគ្រឿងទទួលអេស្ត្រូជេន(Estrogen receptor)នៅផ្នែកទាំងនោះទេ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp