Fructose
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បំពេញថាមពលចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ឬ អ្នកដែលកំពុងស្ថិតនៅក្នុងស្ថានភាពជាជំងឺទឹកនោមផ្អែម។
- នៅពេលមានអាការៈពុលឱសថ។
- នៅពេលមានអាការៈពុលជាតិអាល់កុល។
- នៅពេលត្រូវការបំពេញជាតិទឹកនិងថាមពលក្រៅពីវិធីតាមរយៈមាត់។
- ប្រើលាយជាមួយថ្នាំចាក់ផ្សេងៗដើម្បីបង្កើតជាសូលុយស្យុងឱសថ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ដង20~500mL ចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រើលាយជាមួយថ្នាំចាក់ផ្សេងៗដើម្បីបង្កើតជាសូលុយស្យុងឱសថ ប្រើក្នុងបរិមាណចាំបាច់និងសមស្រប។
-
ហាមប្រើ
・អ្នកដែលមានជំងឺមិនអាចបំលែងជាតិស្ករFructoseពីកំណើត (Hereditary fructose intolerance)។
・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពខ្សោះជាតិទឹកនិងមានកម្រិតសូដ្យូម(Na)ក្នុងឈាមធ្លាក់ចុះទាប (Hypotonic dehydration)។
-
ផលរំខាន
ផលរំខាននៅពេលប្រើប្រាស់ឱសថនេះក្នុងកម្រិតខ្ពស់និងចាក់បញ្ចូលក្នុងល្បឿនលឿន គឺអាចធ្វើអោយបាត់បង់តុល្យភាពនៃសារធាតុអេឡិចត្រូឡាយនៅក្នុងឈាម បែកញើស ក្រហមស្បែក។ល។
-
សកម្មភាពឱសថ
ឱសថនេះគឺជាម៉ូលេគុលស្ករហៅថាហ្រ្វុកតូស(Fructose)ដែលមានតួនាទីជាប្រភពថាមពលសម្រាប់រាងកាយដូចទៅនឹងគ្លុយកូស(Glucose)ដែរ ប៉ុន្តែវាអាចបំលែងទៅជាថាមពលបានឆាប់រហ័សជាងគ្លុយកូស ហើយមិនទទួលឥទ្ធិពលពីអរម៉ូនអាំងស៊ុយលីននោះទេ។ ម្យ៉ាងទៀត ហ្វ្រុកតូសមានប្រសិទ្ធិភាពជម្រុញការបំបាត់សារធាតុពុលផ្សេងៗរួមទាំងជាតិអាល់កុលផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp