Fradiomycin sulfate + Trypsin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងមេរោគដោយសាររបួសរលាត់ឬដំបៅ ឬ ការរលាត់នៅស្បូននិងទ្វារមាស។

    • កម្រិតប្រើប្រាស់

      ថ្នាំម្សៅ:

      រោយឬលាបនៅកន្លែងមានបញ្ហាក្នុងបរិមាណសមស្រប។ អាចប្រើឧបករណ៍អាដាប់ធ័រ(Adapter)ដែលភ្ជាប់មកជាមួយឱសថនេះ ដើម្បីបាញ់បញ្ចូលឱសថនេះទៅក្នុងទ្វារមាស។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថដូចខាងក្រោម៖ ឱសថប្រឆាំងបាក់តេរីប្រភេទអាមីណូគ្លីកូសាយ(Aminoglycoside antibiotics) (ដូចជា Fradiomycin, Streptomycin, Kanamycin, Gentamicin ជាដើម) ឱសថBacitracin ឱសថTrypsin និង ឱសថChymotrypsin។

      ・អ្នកដែលកំពុងមានអាការៈហូរឈាមពីមុខរបួស។

      ・អ្នកដែលមានបញ្ហាថ្លើមឬតម្រងនោមកម្រិតធ្ងន់ធ្ងរ។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម ឈឺនៅកន្លែងដែលបានប្រើឱសថ ក្រហាយឬក្ដៅ រមាស់ស្បែក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អារម្មណ៍មិនស្រួលក្នុងទ្រូង ពិបាកដកដង្ហើម វិលមុខ ងងឹតមុខ (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))

      - ករណីប្រើរយៈពេលវែង បរិមាណទឹកនោមថយចុះ ហើម អស់កម្លាំង (មុខងារតម្រងនោមចុះខ្សោយ)

      - ករណីប្រើរយៈពេលវែង ស្ដាប់សម្លេងមិនសូវលឺ ហ៊ឹងត្រចៀក (អាការៈធ្ងន់ត្រចៀក)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងកំណកឈាម (ឱសថWarfarin ជាដើម) - អាចធ្វើអោយសកម្មភាពប្រឆាំងកំណកឈាមកើនឡើង។

      ・ឱសថសណ្ដំឬធ្វើអោយស្ពឹក ឱសថបន្ធូរការកន្ត្រាក់របស់សាច់ដុំ(ឱសថTubocurarine ឱសថPancuronium bromide ឱសថVecuronium bromide ជាដើម) - អាចធ្វើអោយកើតមានបញ្ហាដំណកដង្ហើមដោយសារសកម្មភាពទប់ស្កាត់សាច់ដុំនិងសរសៃប្រសាទ(Curariform action)។

    • សកម្មភាពឱសថ

      ឱសថប្រឆាំងបាក់តេរីFradiomycin sulfateមានប្រសិទ្ធិភាពសម្លាប់បាក់តេរីទូទៅច្រើនប្រភេទ ហើយសារធាតុTrypsinជាអង់ស៊ីមបំបែកប្រូតេអ៊ីនដោយមានប្រសិទ្ធិភាពរំលាយជាលិកាងាប់នៅផ្នែកនៃរាងកាយដែលកំពុងកើតមានបញ្ហា (មុខរបួស ជាដើម)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp