Fradiomycin Sulfate + Prednisolone
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺដូចខាងក្រោមដែលបង្កជាជំងឺឆ្លងមរោគឬរួមមានរោគសញ្ញាកន្ទួលរមាស់ រលាត់ ឬក្រមរលើស្បែក: -ប្រភេទជំងឺរលាកស្បែកឬកន្ទួលរមាស់(រួមទាំងរលាកស្បែកដោយវិទ្យុសកម្ម រលាកស្បែកដោយសារពន្លឺព្រះអាទិត្យ ជាដើម) -ជំងឺរមាស់ស្បែក(ប្រដាប់ភេទនិងទ្វារធំ) -កន្ទួលក្រហមដោយសារប្រតិកម្មទៅនឹងឱសថឬការពុល -សត្វល្អិតខាំ -កន្ទួលក្រហមលើស្បែកលក្ខណៈសើម(Exudative erythema)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំបាញ់: ក្រឡុកមុននិងប្រើ។ ពេលប្រើ គួរដាក់ឆ្ងាយពីកន្លែងរបួសប្រហែល10~15cm រួចបាញ់លើមុខរបួសប្រហែល1~2វិនាទី។ ប្រើ1ថ្ងៃ1~ច្រើនដង។ 
- 
                    ហាមប្រើ・អ្នកដែលកំពុងកើតមានជំងឺឆ្លងនៅស្បែកដោយសារបាក់តេរីដែលស៊ាំនឹងឬមិនទទួលឥទ្ធិពលពីឱសថFradiomycin។ ・អ្នកដែលកំពុងមានជំងឺរបេងស្បែក ជំងឺរើមសាមញ្ញ(Herpes simplex) ជំងឺអុតស្វាយ(Varicella) ជំងឺរើមហ្សូស្ទើ(Herpes zoster) ឬ ជំងឺVaccinia។ ・អ្នកដែលកំពុងមានជំងឺឆ្លងមេរោគផ្សិត (ជំងឺTinea ជំងឺCandidiasis ជាដើម)។ ・អ្នកដែលកំពុងមានជំងឺរលាកត្រចៀកផ្នែកខាងក្រៅដែលមានកន្ទួលរមាស់ និង មានធ្លុះក្រដាសត្រចៀក។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថដូចខាងក្រោម៖ ឱសថប្រឆាំងបាក់តេរីប្រភេទអាមីណូគ្លីកូសាយ(Aminoglycoside antibiotics) (ដូចជា Fradiomycin, Streptomycin, Kanamycin, Gentamicin ជាដើម) ឱសថBacitracin។ ・អ្នកដែលកំពុងមានអាការៈដំបៅលើស្បែក(លើកលែងជំងឺBehcet's disease) ឬ រលាកស្បែកស្រទាប់ជ្រៅចាប់ពីកម្រិតទី2ឡើងទៅដោយសារកម្ដៅឬធាតុត្រជាក់។ 
- 
                    ផលរំខានផលរំខានរួមមាន ជំងឺឆ្លងនៅលើស្បែក រោគប្រតិកម្ម បញ្ហាស្បែកផ្សេងៗ ប៉ះពាល់ប្រព័ន្ធភ្ជាប់រវាងក្រពេញPituitaryនិងក្រពេញAdrenal cortex សម្ពាធភ្នែកកើនឡើង ជំងឺក្លូកូម(Glaucoma) ប៉ះពាល់មុខងារតម្រងនោម(ករណីប្រើរយៈពេលវែង) ធ្ងន់ត្រចៀក(ករណីប្រើរយៈពេលវែង)។ល។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីអាចកំពុងមានផ្ទៃពោះ គួរចៀសវាងប្រើឱសថនេះក្នុងបរិមាណច្រើនឬប្រើនៅច្រើនកន្លែងក្នុងទំហំធំ។ 
- 
                    សកម្មភាពឱសថឱសថប្រឆាំងបាក់តេរីFradiomycin sulfateមានប្រសិទ្ធិភាពសម្លាប់បាក់តេរីទូទៅច្រើនប្រភេទ ហើយឱសថស្តេរ៉ូអ៊ីតPrednisoloneមានប្រសិទ្ធិភាពព្យាបាលការរលាក។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
