Fradiomycin sulfate + Methylprednisolone
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ជំងឺដែលមានអាការៈរលាកនៅផ្នែកខាងក្រៅនិងខាងមុខនៃភ្នែកដោយសារការឆ្លងបាក់តេរី - អាការៈកន្ទួលរមាស់ឬរលាកស្បែកនៅផ្នែកខាងក្រៅនៃត្រចៀក - ជំងឺរលាកច្រមុះប្រភេទProgressive gangrenous rhinitis - ប្រើនៅក្រោយពេលវះកាត់ផ្នែកត្រចៀកច្រមុះបំពង់ក។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំក្រមួនលាបក្នុងភ្នែកនិងត្រចៀកច្រមុះ: នៅក្នុងឱសថនេះ 1g រួមមាន សារធាតុFradiomycin sulfate 3.5mg និង សារធាតុMethylprednisolone 1mg។ ・ចំពោះការប្រើទាក់ទងនឹងភ្នែក: ជាទូទៅ ប្រើ1ថ្ងៃ1~ច្រើនដង ក្នុងបរិមាណសមស្រប ដោយបន្តក់ឬលាបនៅកន្លែងដែលមានអាការៈ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។ ・ចំពោះការប្រើទាក់ទងនឹងត្រចៀកច្រមុះ: ជាទូទៅ ប្រើ1ថ្ងៃ1~ច្រើនដង ក្នុងបរិមាណសមស្រប ដោយលាបនៅកន្លែងដែលមានអាការៈ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទអាមីណូគ្លីកូសាយ(Aminoglycoside antibiotics) (មានដូចជាStreptomycin, Kanamycin, Gentamicin, Fradiomycin ជាដើម) ឬ ឱសថBacitracin។ ・ការប្រើនៅក្នុងត្រចៀករបស់អ្នកជំងឺដែលមានបញ្ហាធ្លុះក្រដាសត្រចៀក។ ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺអោយបានដិតដល់ ៖ 1. អ្នកដែលមានជំងឺរបកស្រទាប់កោសិកានៃកញ្ចក់ភ្នែក(Ectocornea desquamation) ឬ ជំងឺដំបៅនៅកញ្ចក់ភ្នែក(Cornea ulcer)។ 2. អ្នកដែលមានជំងឺនៅភ្នែកត្រចៀកច្រមុះបង្កឡើងដោយមេរោគផ្សិត មេរោគក្នុងក្រុមSpirochaeta វីរុស មេរោគរបេង សត្វល្អិត ឬ ប៉ារ៉ាស៊ីត។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
