Fradiomycin sulfate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំបិទលើស្បែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសរលាត់ឬដំបៅ។

      ករណីថ្នាំម្សៅសម្រាប់លាយខ្ពុរមាត់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលរោគសញ្ញាឆ្លងមេរោគនៅរបួសដកធ្មេញ ឬ របួសដោយសារការវះកាត់ក្នុងមាត់។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំបិទលើស្បែក:

      ប្រើ1សន្លឹកឬច្រើនជាងនេះ បិទដោយផ្ទាល់នៅលើមុខរបួស។បន្ទាប់មក គ្របស្បៃដែលសម្លាប់មេរោគរួចពីលើនោះបន្ថែមទៀត។

      ករណីថ្នាំម្សៅសម្រាប់លាយខ្ពុរមាត់:

      ជាទូទៅ ប្រើក្នុងកម្រិត60mg លាយនៅក្នុងទឹកធម្មតាឬទឹកក្ដៅឧណ្ហៗបរិមាណ500mL សម្រាប់ខ្ពុរមាត់1ថ្ងៃច្រើនដង។ អាចបង្កើនបរិមាណទៅតាមរោគសញ្ញា។

    • ហាមប្រើ

      ករណីថ្នាំបិទលើស្បែក:

      ・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទAminoglycoside ដូចជា ឱសថStreptomycin ឱសថKanamycin ឱសថGentamicin ឱសថFradiomycin ជាដើម ឬ ជាមួយឱសថBacitracin។

      ករណីថ្នាំម្សៅសម្រាប់លាយខ្ពុរមាត់:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថដូចខាងក្រោម៖ ឱសថប្រឆាំងបាក់តេរីប្រភេទអាមីណូគ្លីកូសាយ(Aminoglycoside antibiotics) (ដូចជា Fradiomycin, Streptomycin, Kanamycin, Gentamicin ជាដើម) ឬ ឱសថBacitracin ឬ ឱសថBenzethonium chloride។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp