Fosphenytoin sodium hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ព្យាបាលអាការៈកន្ត្រាក់សាច់ដុំប្រភេទStatus epilepticus
- ទប់ស្កាត់ការកើតឡើងនៃអាការៈកន្ត្រាក់សាច់ដុំនៅពេលវះកាត់ផ្នែកខួរក្បាល ឬ នៅពេលបាត់បង់ស្មារតីដោយសាររបួសប៉ះទង្គិចក្បាលជាដើម។
- ប្រើជាវិធីព្យាបាលជំនួសលក្ខណៈបណ្ដោះអាសន្ន ចំពោះអ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថPhenytoinទម្រង់លេប។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីប្រើនៅក្នុងការព្យាបាលអាការៈកន្ត្រាក់សាច់ដុំប្រភេទStatus epilepticus:
មនុស្សពេញវ័យនិងកុមារអាយុ2ឆ្នាំឡើងទៅ : នៅលើកដំបូង ប្រើក្នុងកម្រិត 22.5mg/kg(Fosphenytoin sodium) ដោយចាក់បញ្ចូលតាមសរសៃវ៉ែន។ ល្បឿនបញ្ចូលឱសថមិនត្រូវលើសពី 3mg/kg/នាទី ឬ 150mg/នាទីនោះទេ (យកមួយណាដែលកម្រិតទាបជាង)។ សម្រាប់ការប្រើជាប្រចាំ ប្រើក្នុងកម្រិត1ថ្ងៃ 5~7.5mg/kg(Fosphenytoin sodium) ដោយចាក់បញ្ចូលតាមសរសៃវ៉ែន 1ថ្ងៃ1ដង ឬ បែងចែកជាច្រើនដងក្នុង1ថ្ងៃ។ ល្បឿនបញ្ចូលឱសថមិនត្រូវលើសពី 1mg/kg/នាទី ឬ 75mg/នាទីនោះទេ (យកមួយណាដែលកម្រិតទាបជាង)។
・ករណីប្រើនៅក្នុងការទប់ស្កាត់ការកើតឡើងនៃអាការៈកន្ត្រាក់សាច់ដុំនៅពេលវះកាត់ផ្នែកខួរក្បាល ឬ នៅពេលបាត់បង់ស្មារតីដោយសាររបួសប៉ះទង្គិចក្បាលជាដើម:
មនុស្សពេញវ័យនិងកុមារអាយុ2ឆ្នាំឡើងទៅ : នៅលើកដំបូង ប្រើក្នុងកម្រិត 15~18mg/kg(Fosphenytoin sodium) ដោយចាក់បញ្ចូលតាមសរសៃវ៉ែន។ ល្បឿនបញ្ចូលឱសថមិនត្រូវលើសពី 1mg/kg/នាទី ឬ 75mg/នាទីនោះទេ (យកមួយណាដែលកម្រិតទាបជាង)។ សម្រាប់ការប្រើជាប្រចាំ ប្រើក្នុងកម្រិត1ថ្ងៃ 5~7.5mg/kg(Fosphenytoin sodium) ដោយចាក់បញ្ចូលតាមសរសៃវ៉ែន 1ថ្ងៃ1ដង ឬ បែងចែកជាច្រើនដងក្នុង1ថ្ងៃ។ ល្បឿនបញ្ចូលឱសថមិនត្រូវលើសពី 1mg/kg/នាទី ឬ 75mg/នាទីនោះទេ (យកមួយណាដែលកម្រិតទាបជាង)។
・ករណីប្រើជាវិធីព្យាបាលជំនួសលក្ខណៈបណ្ដោះអាសន្ន ចំពោះអ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថPhenytoinទម្រង់លេប:
មនុស្សពេញវ័យនិងកុមារអាយុ2ឆ្នាំឡើងទៅ : ប្រើក្នុងកម្រិតស្មើនឹង1.5ដងនៃកម្រិតប្រើក្នុង1ថ្ងៃរបស់ឱសថPhenytoin ដោយចាក់បញ្ចូលតាមសរសៃវ៉ែន 1ថ្ងៃ1ដង ឬ បែងចែកជាច្រើនដងក្នុង1ថ្ងៃ។ ល្បឿនបញ្ចូលឱសថមិនត្រូវលើសពី 1mg/kg/នាទី ឬ 75mg/នាទីនោះទេ (យកមួយណាដែលកម្រិតទាបជាង)។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទHydantoin។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម៖ Tadalafil, Rilpivirine, Asunaprevir, Daclatasvir, Vaniprevir, Macitentan, Sofosbuvir ។
・អ្នកដែលមានជំងឺជីពចរខ្សោយប្រភេទSinus bradycardia ឬ មានបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងការបញ្ជូនសញ្ញាក្នុងបេះដូង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp