Fosfomycin sodium

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Pulmonary abscess) ជំងឺខ្ទុះក្នុងទ្រូង ជំងឺឆ្លងមេរោគបណ្ដាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកស្រោមពោះ ជំងឺរលាកក្រពេញបាល់តូលីន(Bartholinitis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកជាលិកាជុំវិញស្បូន។

      ករណីថ្នាំប្រើក្នុងត្រចៀក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកផ្នែកខាងក្រៅនៃត្រចៀក ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំចាក់:

      ・ករណីព្យួរសេរ៉ូមតាមសរសៃវ៉ែន:

      - មនុស្សពេញវ័យ:ប្រើ 1ថ្ងៃ 2~4g បែងចែកជា2ដងក្នុង1ថ្ងៃ ដោយលាយឱសថនៅក្នុងសូលុយស្យុងសេរ៉ូម100~500mL រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនរយៈពេល1~2ម៉ោង។

      - កុមារ:ប្រើ 1ថ្ងៃ 100~200mg/kg បែងចែកជា2ដងក្នុង1ថ្ងៃ។ ដោយលាយឱសថនៅក្នុងសូលុយស្យុងសេរ៉ូម100~500mL រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនរយៈពេល1~2ម៉ោង។

      ・ករណីចាក់តាមសរសៃវ៉ែន:

      - មនុស្សពេញវ័យ:ប្រើ1ថ្ងៃ2~4g បែងចែកជា2~4ដងក្នុង1ថ្ងៃ ចាក់ចូលសរសៃវ៉ែនយឺតៗដោយប្រើរយៈពេលយ៉ាងហោចណាស់5នាទី។ ប្រើដោយលាយឱសថនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់ឬសូលុយស្យុងគ្លុយកូស20mLសម្រាប់ឱសថ1~2g។

      - កុមារ:ប្រើ1ថ្ងៃ100~200mg/kg បែងចែកជា2~4ដងក្នុង1ថ្ងៃ ចាក់ចូលសរសៃវ៉ែនយឺតៗដោយប្រើរយៈពេលយ៉ាងហោចណាស់5នាទី។ ប្រើដោយលាយឱសថនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់ឬសូលុយស្យុងគ្លុយកូស20mLសម្រាប់ឱសថ1~2g។

      ករណីថ្នាំប្រើក្នុងត្រចៀក(3%):

      លាយឱសថ30mgនៅក្នុងសូលុយស្យុងដែលភ្ជាប់មកជាមួយឱសថចំណុះ1mL រួចបន្តក់10តំណក់(ប្រមាណ0.5mL)ទៅក្នុងត្រចៀក 1ថ្ងៃ2ដង។ ករណីពិបាកព្យាបាលឬរោគសញ្ញាធ្ងន់ធ្ងរ អាចប្រើ1ថ្ងៃ4ដង។ ក្រោយបន្តក់ ត្រូវរក្សាឥរិយាបថដដែលរយៈពេលប្រហែល10នាទី។

    • ហាមប្រើ

      ករណីថ្នាំចាក់:

      ・ អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថFosfomycin។

      ・អ្នកដែលស្ថិតក្នុងស្ថានភាពខ្សោះជាតិទឹកលក្ខណៈអ៊ីប៉ូតូនិក (Hypotonic dehydration) (ចំពោះករណីដែលមានសូលុយស្យុងគ្លុយកូស5%ភ្ជាប់មកជាមួយដើម្បីលាយតែប៉ុណ្ណោះ)។

      ករណីថ្នាំប្រើក្នុងត្រចៀក:

      ・ អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp