Fosfluconazole

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងមេរោគផ្សិតCryptococcus ឬ Candida រួមមាន ជំងឺឆ្លងមេរោគផ្សិតក្នុងឈាម ជំងឺឆ្លងមេរោគផ្សិតនៅផ្លូវដង្ហើម ជំងឺរលាកស្រោមខួរដោយសារមេរោគផ្សិត ជំងឺឆ្លងមេរោគផ្សិតនៅក្រពះពោះវៀន ជំងឺឆ្លងមេរោគផ្សិតនៅផ្លូវនោម ជំងឺរលាកស្រោមពោះដោយសារមេរោគផ្សិត ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ជំងឺបង្កដោយផ្សិតCandida (Candidiasis):

      នៅថ្ងៃទី1និងថ្ងៃទី2 ប្រើ1ថ្ងៃ1ដង 126.1~252.3mg(កម្រិតFluconazoleត្រូវជា100~200mg) ចាក់តាមសរសៃវ៉ែន។ បន្ទាប់ពីនោះ ប្រើ1ថ្ងៃ1ដង 63.1~126.1mg (កម្រិតFluconazoleត្រូវជា50~100mg) ចាក់តាមសរសៃវ៉ែន។

      ・ជំងឺបង្កដោយផ្សិតCryptococcus (Cryptococcosis):

      នៅថ្ងៃទី1និងថ្ងៃទី2 ប្រើ1ថ្ងៃ1ដង 126.1~504.5mg(កម្រិតFluconazoleត្រូវជា100~400mg) ចាក់តាមសរសៃវ៉ែន។ បន្ទាប់ពីនោះ ប្រើ1ថ្ងៃ1ដង 63.1~252.3mg (កម្រិតFluconazoleត្រូវជា50~200mg) ចាក់តាមសរសៃវ៉ែន។

      ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល នៅថ្ងៃទី1និងថ្ងៃទី2 អាចបង្កើនកម្រិតដល់1ថ្ងៃ1ដង1009mg(កម្រិតFluconazoleត្រូវជា800mg) ចាក់តាមសរសៃវ៉ែន។ បន្ទាប់ពីនោះ អាចប្រើ1ថ្ងៃ1ដង 504.5mg (កម្រិតFluconazoleត្រូវជា400mg) ចាក់តាមសរសៃវ៉ែន។

    • ហាមប្រើ

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម:Triazolam, Ergotamine, Dihydroergotamine, Quinidine, Pimozide, Asunaprevir, Daclatasvir/Asunaprevir/Beclabuvir, Azelnidipine, Olmesartan medoxomil/Azelnidipine, Lomitapide, Blonanserin។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថFluconazole។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp