Foscarnet sodium hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・ជំងឺរលាករេទីនដោយសារវីរុសសាយតូមេហ្កាឡូ(Cytomegalovirus) ចំពោះអ្នកជំងឺអេដស៍។

      ・ជំងឺឆ្លងវីរុសសាយតូមេហ្កាឡូ(Cytomegalovirus)ឬជំងឺជំងឺវីរុសសាយតូមេហ្កាឡូ(Cytomegalovirus)ក្នុងឈាម ចំពោះអ្នកជំងឺដែលទទួលការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ជំងឺរលាករេទីនដោយសារវីរុសសាយតូមេហ្កាឡូចំពោះអ្នកជំងឺអេដស៍ ជំងឺឆ្លងសាយតូមេហ្កាឡូចំពោះអ្នកជំងឺដែលទទួលការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation):

      + ការព្យាបាលដំណាក់កាលដំបូង:

      មនុស្សពេញវ័យ:ប្រើ1ដង60mg/kg, 1ថ្ងៃ3ដង រៀងរាល់8ម៉ោង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោងឡើងទៅ។ ឬ ប្រើ1ដង90mg/kg, 1ថ្ងៃ2ដង រៀងរាល់12ម៉ោង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល2ម៉ោងឡើងទៅ។ ប្រើក្នុងកម្រិតនេះរយៈពេលយ៉ាងហោចណាស់2~3សប្ដាហ៍។

      + ការព្យាបាលជាបន្ត:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង90~120mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល2ម៉ោងឡើងទៅ។

      + ក្នុងដំណាក់កាលនៃការព្យាបាលជាបន្ត ប្រសិនបើអ្នកជំងឺកើតមានរោគសញ្ញាឡើងវិញ អាចធ្វើការព្យាបាលដោយប្រើឱសថនេះក្នុងកម្រិតដែលអនុវត្តនៅក្នុងការព្យាបាលនៅដំណាក់កាលដំបូងជាថ្មីម្ដងទៀត។

      ・ជំងឺវីរុសសាយតូមេហ្កាឡូចូលក្នុងឈាមចំពោះអ្នកជំងឺដែលទទួលការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation):

      + ការព្យាបាលនៅដំណាក់កាលដំបូង:

      មនុស្សពេញវ័យ:ប្រើ1ដង60mg/kg, 1ថ្ងៃ2ដង រៀងរាល់12ម៉ោង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1ម៉ោងឡើងទៅ។ ប្រើក្នុងកម្រិតនេះរយៈពេល1~2សប្ដាហ៍ឡើងទៅ។

      + ការព្យាបាលជាបន្ត:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1ដង90~120mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល2ម៉ោងឡើងទៅ។

      + ក្នុងដំណាក់កាលនៃការព្យាបាលជាបន្ត ប្រសិនបើអ្នកជំងឺកើតមានរោគសញ្ញាឡើងវិញ អាចធ្វើការព្យាបាលដោយប្រើឱសថនេះក្នុងកម្រិតដែលអនុវត្តនៅក្នុងការព្យាបាលនៅដំណាក់កាលដំបូងជាថ្មីម្ដងទៀត។

      នៅក្នុងអំឡុងពេលនៃការព្យាបាល ដើម្បីកាត់បន្ថយផលប៉ះពាល់តម្រងនោមពីឱសថនេះ គួររក្សាកម្រិតជាតិទឹកក្នុងខ្លួនអ្នកជំងឺអោយបានគ្រប់គ្រាន់ ដើម្បីបន្តការបញ្ចេញទឹកនោម។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានកម្រិត CCr(Creatinine clearance) ក្រោម0.4mL/min/kg។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថPentamidine isetionate។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp